ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ប្រមូលបាន​ថវិកា​ជាង​៩៤​លាន​ដុល្លារ សម្រាប់​សាងសង់​អគារ​មន្ទីរពេទ្យ​កាល់ម៉ែត​
30, Nov 2019 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៣០ វិច្ឆិកា​នេះ រដ្ឋាភិបាល ប្រមូលបាន​ថវិកា​ជាង​៩៤​លាន​ដុល្លារ​ហើយ សម្រាប់​ជួយ​សាងសង់​អគារ និង​រៀបចំ​គ្រឿង​បរិក្ខារ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ថវិកា​ដែល​ប្រមូលបាន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កំដរ​ម្ដាយក្មេក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​បាន​ពិនិត្យមើល​ស្ថានភាព​មន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ​។​


 
​សម្ដេច ហ៊ុន សែន បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កថា ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ប្រមូលបាន​ពី​សម្បុរ​សជន មាន​ចំនួន​សរុប ៦៤ ,០៤៣ ,៥៦១ ដុល្លារ ខណៈ​ថវិការដ្ឋ​ជួយ ៣០​លាន​ដុល្លារ​ទៀត​។ «​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជិវិត​មនុស្ស និង​សង្ឃឹមថា​នឹងមាន​សប្បុរ​សជន​ផ្សេងទៀត​បន្ត​ការចូលរួម​ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យបង្អែក​របស់​ជាតិ​ដែលមាន​លក្ខ​ណះ​ទំនើប​និង​ពហុ​ឯកទេស​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​រយៈពេល​មួយ​សប្ដាហ៍​ហើយ ដែល​លោកនាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន នៅ​កំដរ​ម្ដាយក្មេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​លុបចោល​គម្រោង​ចេញទៅ​ក្រៅប្រទេស និង​ជួប​ឥស្សរជន​បរទេស​ជាន់ខ្ពស់ ដែល​ចង់​ជួប​សម្ដេច​ផងដែរ​៕
 

Tag:
 ​ហ៊ុន សែន​
  សុខាភិបាល​
  កាល់ម៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com