អត្ថបទពាណិជ្ជកម្ម
ទីបំផុត Galaxy Fold ដែលជា​កំពូល​ទូរស័ព្ទ​ប្រកបដោយ​ភាពថ្លៃថ្នូរ បានបង្ហាញ​មុខជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​
30, Nov 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត Galaxy Fold ដែលជា​កំពូល​ទូរស័ព្ទ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​រចនាបថ​ថ្មី បានបង្ហាញ​មុខជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ ។ សំរាប់​អតិថិជន​ទូទៅ Galaxy Fold គឺជា​អភូតហេតុ​ពិសេស​ដែល​លើសពី​ការរំពឹងទុក ព្រោះ Galaxy Fold  គឹជា​សមិទ្ធិផល​របស់​គំនិត​ច្នៃប្រឌិត​ពិសេស និង បច្ចេកវិទ្យា​កំរិត​ខ្ពស់បំផុត ។ អតិថិជន​ទូទៅ​តែងតែ​រំពឹងថា​នឹងមាន​ឱកាស​បាន​កាន់ បានទទួល​បទពិសោធ​ន៏​ប្រើប្រាស់​សាកល្បង និង​បើ​អាច​ក្លាយជា​ម្ចាស់​របស់ Galaxy Fold ផងដែរ ។ ហើយ​ពេលនេះ ក្តី​រំពឹង​បានក្លាយ​ជាការ​ពិត​!
 
​នៅក្នុង​វេទិកា​ដាក់តាំង​បង្ហាញ​ផលិតផល​អេ​ឡិ​ក​ត្រូ​និក Galaxy Fold បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​កក្រើក​រញ្ជួយ​ពាសពេញ​ពិភពលោក​ជាមួយនឹង​បច្ចេកវិទ្យា​ពិសេស Infinity Flex Display ដែល​អាច​ឲ្យ​យើង​បត់​ឫ​លា​ទូរស័ព្ទ​បាន​តាម​តម្រូវការ​ដូចជា​ការនិយាយ​ទូរស័ព្ទ ការអាន ឫ​ការកម្សាន្ត​ផ្សេងៗ ។  ពេល​បើក​លា​ទូរស័ព្ទ Galaxy Fold មាន​កញ្ចក់​ដែលមាន​ទំហំ 7.3 អ៊ី​ញ ជាមួយនឹង​កម្រិត​ភាពច្បាស់​របស់​អេក្រង់ 2152*1536 គួបផ្សំ​នឹង​បច្ចេកវិទ្យា Dynamic AMOLED ដែល​ធ្វើ​ឲ្យ​ពន្លឺ​ច្បាស់​ស្រទន់ ។ 


 
Galaxy Fold  មានកា​ម៉េ​រា​សរុប 6 គ្រាប់ ។ កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 10 មេ​ហ្គា​ពិ​ច​សែ​ល សម្រាប់​ធ្វើការ​សែ​ល​ហ្វី​ពេល​បិទ​ទូរស័ព្ទ ។ ពេល​បើក​លា​ទូរស័ព្ទ កាមេរ៉ា​ខាងក្នុង​មាន 2 គ្រាប់ សម្រាប់​ការថត​សែ​ល​ហ្វី (10 មេ​ហ្គា​ពិ​ច​សែ​ល​) និង សម្រាប់​ការថត Live Focus (8 មេ​ហ្គា​ពិ​ច​សែ​ល​)​។ កាមេរ៉ា​ខាងក្រោយ​មាន 3 គ្រាប់ កាមេរ៉ា​សំរាប់​ការថត Ultra Wide (16 មេ​ហ្គា​ពិ​ច​សែ​ល​) កាមេរ៉ា​គោល (12 មេ​ហ្គា​ពិ​ច​សែ​ល​-Dual Pixel)​និង កាមេរ៉ា​សំរាប់ zoom (12 មេ​ហ្គា​ពិ​ច​សែ​ល​) ។ 
 
​ជាមួយនឹង​កាមេរ៉ា​ទាំង 6 នេះ Galaxy Fold ផ្តល់នូវ​រូបភាព​ច្បាស់​ល្អ សំរាប់​ការថត​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ។ Galaxy Fold បំពាក់​នូវ​អង្គ​គណនា RAM ទំហំ 12GB និង មាន​អង្គ​ចងចាំ​ដែលមាន​ទំហំ​ផ្ទុក 512GMB ។ លើសពីនេះ Galaxy Fold ក៏បាន​បំពាក់​នូវ​ថ្ម​ដែលមាន​ទំហំ​ធំ​រហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែល​អាច​ឲ្យ​យើង​ប្រើប្រាស់​លើសពី​តម្រូវការ​ដោយ​គ្មាន​បារម្ភ ។​
 
​ដូច្នេះ សូម​រូស​រាន់​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​ធំៗ​ដែល​នៅ​ជិត​លោកអ្នក ដើម្បី​ទទួល​បទពិសោធន៍​ពិសេស និង​ធ្វើការ​ជាវ Galaxy Fold ព្រោះ​ស្តុក​មានកំណត់ ។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com