ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
តើ​ភេសជ្ជៈនិងអាហារ​អ្វីខ្លះ​ដែល​ត្រូវ​តម ពេលធ្វើ​ដំណើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ​? (​ភាគ​បញ្ចប់​)
30, Nov 2019 , 3:28 pm        
រូបភាព
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ដែល​មិន​ធ្លាប់​ដើរ​កម្សាន្ត​ផ្សងព្រេង​បែប​ឡើង​ភ្នំ ពួកគាត់​យល់ថា ការ​ទទួលទាន​ភេសជ្ជៈ​និង​អាហារ​ប៉ូវ​កម្លាំង អាចជួយ​ឲ្យ​ពួកគេ​ឡើង​ភ្នំ​ដោយ​មិនសូវ​នឿយហត់ និង​ឆាប់​ដល់​គោលដៅ​។ ការយល់ឃើញ​បែបនេះ គឺ​ពុំ​ត្រឹមត្រូវ​ឡើយ​សម្រាប់​អ្នក​ដែលមាន​បទពិសោធ​ធ្វើដំណើរ​ឡើង​ភ្នំ​ច្រើនដង​។ លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel បាន​ឲ្យ​ដឹងថា ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​, អាហារ​ហឹរ និង​អាហារ​ឆៅ ជា​ប្រភេទ​អាហារ​ដែល​ត្រូវ​តម​នៅពេល​ធ្វើដំណើរ​ផ្សងព្រេង​ដើរ​ព្រៃភ្នំ​។ លោក ថុង បញ្ជាក់ថា ប្រភេទ​ភេសជ្ជៈ​និង​អាហារ​ទាំងនោះ ធ្វើ​ឲ្យ​អ្នកដំណើរ​បាត់បង់​ជាតិ​ទឹក ក្តៅខ្លួន និង​អាច​កើត​ជំងឺ​ផ្សេងៗ​ទៀតផង​។ ផ្ទុយទៅវិញ លោក ជា ថុង ផ្តល់យោបល់​តាម​បទពិសោធ​ដែល​លោក​បាន​នាំ​ភ្ញៀវ​ដើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ ដូច្នេះ​ថា ប្រភេទ​អាហារ​ដែល​ល្អ​សម្រាប់​អ្នកធ្វើដំណើរ​ពេល​កំពុង​ដើរ​ព្រៃ មានដូចជា ទឹក ផ្លែ​ចេក និង​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ជាដើម​៕

 
សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កលោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel ដូចតទៅ​៖


© រក្សាសិទ្ធិដោយ thmeythmey.com