អត្ថបទពាណិជ្ជកម្ម
មកដល់​ហើយ​! ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល vivo S1Pro បានចេញ​តម្លៃ​ជា​ផ្លូវការ​ហើយ​!
01, Dec 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Vivo ទើបតែ​ប្រកាស Pre-order ស្មា​ត​ហ្វូ​ន Vivo S1 Pro ដែលមាន​ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​អតិថិជន ដែល​បាន Pre-order ស្មា​ត​ហ្វូ​ន S1 Pro និង​ទទួលបាន​កាដូ ដោយ​ពុំទាន់​ដឹង​នូវ​តម្លៃ​យ៉ាងច្បាស់​នៅឡើយ​។​
 
​យ៉ាងណាមិញ Vivo បានបង្ហាញ​នូវ​កម្រិត​បច្ចេកវិទ្យា​យ៉ាង​អស្ចារ្យ ដែល​សាក​សមជា​មួយ​គុណភាព​នឹង​តម្លៃ​របស់ S1 Pro នោះ តែ​ឥឡូវនេះ​ក្រុមហ៊ុន Vivo កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួនរ​ង្គោះ​រង្គើ​ចិត្ត ដោយ​បង្ហាញ​ពី​តម្លៃ​ជា​ផ្លូវការ​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល S1 Pro​គឺ​តម្លៃ​ត្រឹមតែ $299 តែប៉ុណ្ណោះ​។ វា​ពិតជា​សាក​សម​ខ្លាំង​ទៅនឹង​ស្មា​ត​ហ្វូ​ន​ដែរ​មានតម្លៃ​ចំនួន​ប៉ុណ្ណឹង​។ 
 
​មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន Vivo ក៏បាន​បង្ហាញ​នូវ​រូបរាង​របស់​ម៉ូ​ឌែ​ល S1 Pro នេះដែរ ទាំង​រចនាបទ​និង​រូបរាង​គឺ​ទាន់សម័យ ស៊ី​វិ​ល័យ សម្រាប់​យុវវ័យ​សម័យថ្មី​នេះ​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo S1 Pro មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា​៖ ប្រព័ន្ធ​ស្កេ​ន​ម្រាមដៃ​ក្រោម​អេក្រង់ កាមេរ៉ា​មុខ​មាន​ទំហំ 32MP ដែល​អាច Selfie បាន​យ៉ាង​ស្រស់ស្អាត​និង​បំពាក់​ដោយ AI BEAUTY ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាពជឿជាក់​បំផុត​ក្នុងការ​ថតរូប​។ 


 
​ជាពិសេស​កាមេរ៉ា​ក្រោយ​៤​គ្រាប់ ដែល​គ្រាប់​ទីមួយ​មាន​កាមេរ៉ា​គោល​ទំហំ​ធំ​ដល់​ទៅ 48MP ដោយ​យើង​អាចធ្វើ​ការ​ផ្តិត​យក​នូវ​រូបភាព​បាន​ច្បាស់ សាច់​រូបភាព​ម៉ត់​ល្អ ជាមួយនឹង​កម្រិត​រូបភាព​បាន​កាន់តែ​ប្រសើរ​ស្រស់ស្អាត​បែប​ធម្មជាតិ​។ គ្រាប់​ទី 2 កាមេរ៉ា 8MP wide-Angle ដែល​យើង​អាចធ្វើ​ការ​ផ្តិត​យក​រូបភាព​បាន​ទៅដល់ 120 ដឺ​ក្រេ​។ គ្រាប់​ទី 3 ទំហំ 2MP Super Macro យើង​អាច​ធ្វើការ​ផ្តិត​យក​រូបភាព​ដោយ​ប្រើ​គម្លាត​ពី​វត្ថុ ដែល​យើង​ចាប់យក 4CM នោះ​យើង​នឹង​ឃើញ​ពី​គុណភាព​នៃ​រូប ដែល​វា​អាច​ចាប់យក​ភាព​ល្អិត​នៃ​រូបភាព​បាន​យ៉ាងច្បាស់​។ មួយ​គ្រាប់​ចុងក្រោយ​មាន 2MP ដែលជា​លែ​ន​ជំនួយ​នៃ​ការថតរូប​បែប​ព្រាល​។ ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​បានធ្វើការ​រចនា​ឡើង​ដោយ​ការបង្ហាញ​ចេញមក​ជាមួយ​ជម្រើស​ថ្មី 2 ពណ៌ ៖ ដែល​ជម្រើស​ទីមួយ​វា​មាន​ពណ៌​ផ្កាឈូក​ប្រដេញ​ខៀវ​បែប​ឥ​ន្ធ​នូ​ដែល​យើង​ហៅថា (Fancy Sky)  ដែលជា​ជម្រើស​មួយ​ដែលមាន​ភាព​សាក​សម​សម្រាប់​មិត្តៗ​នារី​។ 
 
​ក្រឡេក​មក​មើល​ជម្រើស​ពណ៌​ទី​ពីរ​វិញ​ម្តង វា​មាន​ភាព​ក្រមៅ​បែក​ក្រឡា​ឆ្នូត​ស​នៅ​ផ្នែក​កណ្តាល ដែល​ជួយ​បង្កើន​ភាព​ទាក់ទាញ​នឹង​ភាពស្រស់ស្អាត​ផងដែរ សម្រាប់​ពណ៌​នេះ​យើង​ហៅថា (Knight Black) ដែលជា​ជម្រើស​ដែរ​សាក​សម​សម្រាប់​មនុ​ស្ស​គ្រាប់​វ័យ​។​ផ្នែក​ខាងមុខ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro ត្រូវបាន​បំពាក់​មកជា​មួយ​ទំហំ​អេក្រង់ 6.38inch បែប Halo FullviewTH Display ជា​ប្រភេទ Super AMOLED ដែល​អាចធ្វើ​ការបង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080×2340 HFD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាងមុខ​។​


 
​ស្មា​ត​ហ្វូ​ន vivo S1Pro បំពាក់​ដោយ​បន្ទះ​ឈី​ប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។ បូករួម​ជាមួយ​រេ​ម​ទំហំ​ធំ 8GB នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 128GB​។ ហើយ​វា​ក៏​ដំណើរការ​ដោយ android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.2​ផងដែរ​។ រីឯ​ផ្នែក​កម្លាំង​ថ្ម​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro វា​មាន​ទំហំ​4500mAh ដូច​ទៅនឹង S1 ដែរ​។ ប៉ុន្តែ​អ្វីដែល​ពិសេស​នោះ​វា​ត្រូវបាន​ធ្វើការ​កំណែទម្រង់​ថ្មី​ពីរ​ន្ធ​សាក​ថ្ម Micro USB Update មកជា​រន្ធ​សាក​ថ្ម​បែប Type C វិញ នេះ​ជា​កំណែទម្រង់​មួយ​ដែល​លោកអ្នក​ទាំងអស់គ្នា​តែងតែ​ទន្ទឹងរង់ចាំ​។ មិនតែប៉ុណ្ណោះ​វា​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ Dual-Engine Fast Charging របស់​ក្រុមហ៊ុន vivo ផងដែរ​។​
​សម្រាប់​អតិថិជន​ដែរ​មិនទាន់បាន Pre-order ទៅលើ​ស្មា​ត​ហ្វូ​ន​ដែរ​មាន​លក្ខណៈពិសេស vivo S1Pro នេះ​ប្រញាប់​រួសរាន់​ឡើង​ណា​!!!



(អត្ថបទពាណិជ្ជកម្ម)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com