ជាតិ
មូល​និ​ធិ​គី​ណា​ល់ រៀបចំ​ការប្រកួត​ស្នាដៃ​ស្រាវជ្រាវ​ផ្នែក​កសិកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ​
01, Dec 2019 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​គី​ណា​ល់ សហការ​ជាមួយ​ក្រសួងកសិកម្ម នឹង​រៀបចំ​ការប្រកួតប្រជែង​សា្ន​ដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្ដើម​រង្វាន់​ត្នោត​មាស​លើក​ទី​៣ នៅ​ឆ្នាំ​២០២០​។ នេះ​បើតាម​ការចុះផ្សាយ​មូល​និ​ធី​គី​ណា​ល់​។​


 
​កម្មវិធី​ប្រកួតប្រជែង​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម និង​ការស្រាវជ្រាវ​នៃ​សិស្ស​និស្សិត​លើ​ការកែច្នៃ រួមទាំង​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​។ ជាងនេះទៅទៀត ក៏​ជួយ​ដល់​គ្រួសារ​កសិករ​ឲ្យ​មាន​ចំណូល​ប្រសើរឡើង និង​គោរព​តាម​គោលការណ៍​បរិស្ថាន​ធម្មជាតិ​ផងដែរ​។ 
 
​សម្រាប់​និស្សិត​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​អាច​ចាប់ពី ១​នាក់​រហូតដល់​៦​នាក់​យ៉ាងច្រើន ហើយ​ជា​និស្សិត​សិក្សា​ផ្នែក​វិស័យ​កសិកម្ម​-​ក្សេត្រសាស្ត្រ និង​កែច្នៃ​ចំណីអាហារ​។ ក្នុងការ​ប្រកួត​និស្សិត​ទាំងអស់​ត្រូវ​ស្រាវជ្រាវ និង​លើក​យកតែ​ប្រធានបទ​ណា​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ និង​ជា​ស្នាដៃ​ដែលមាន​គំនិត​ច្នៃប្រឌិត​មិនមាន​ការចម្លង​ពី​ប្រភព​ណាមួយ​។ ក្នុង​ស្នាដៃ​ដែល​យកមក​ប្រកួត​ត្រូវតែ​ថ្មី មិន​ធ្លាប់មាន​យកទៅ​ប្រឡង​កន្លងមក ហើយ​អត្ថបទ​ត្រូវជា​ភាសា​អង់គ្លេស និង​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​មូល​និ​ធី​គី​ណា​ល់​។​
 
​បញ្ជាក់​ផងដែរ​ថា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បេក្ខជន​នៃ​ក្រុម​នីមួយៗ​នឹងត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​ផ្ទាល់មាត់​លើ​អត្ថបទ​របស់ខ្លួន​ហើយ​មាន​គណៈកម្មការ​ជា​អ្នកធ្វើ​ការវាយតម្លៃ និង​ដាក់ពិន្ទុ​ជូន​។ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នោះ​នឹង​ការអញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ប្រធាន​នៃ​មូលនិធិ​គី​ណា​ល់​ផងដែរ​។​
 
​ការប្រកួត​នឹង​ទទួល​ចុះឈ្មោះ​ចាប់ពី​ពេល​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ បេក្ខជន​ទាំងអស់​មាន​ពេល​សម្រាប់​ស្រាវជ្រាវ​រយៈពេល ១២០​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០២០​។ ការប្រកួត​ជុំទីមួយ​នេះ​ផុតកំណត់​នៅ​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​២០២០ ។ សម្រាប់​ជុំ​ទី​២​នៅ​ថ្ងៃទី​០២-០៨ ខែឧសភា គណៈកម្មការ​និង​ជ្រើស​យកតែ ៦​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ និស្សិត ៦​ក្រុម​ដែល​បានប្រកាសថា​ឆ្លង​ផុត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មាន​រយៈពេល ៤៥​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​បន្ថែម​លើ​អត្ថបទ​របស់ខ្លួន​និង​ត្រូវ​ផ្ញើរ​ទៅ​គណៈកម្មការ​ត្រឹម​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២០​។​
 
​សម្រាប់​អត្ថបទ​ដែល​បេក្ខជន​ជ្រាវ​ស្រាវ​រួច​ផ្ញើរ​ទៅកាន់​អ៊ី​ម៉ែ​ល​[email protected]

Tag:
 កសិកម្ម​
  មូល​និ​ធី​គី​ណា​ល់​
  បរិស្ថាន
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com