កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis
01, Dec 2019 , 3:47 pm        
រូបភាព
រូបពីហ្វេសប៊ុក Cambodia Sea Games 2023
រូបពីហ្វេសប៊ុក Cambodia Sea Games 2023
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​ប្រភេទ​កីឡា Arnis ដែលជា​ប្រភេទ​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ ប្រទេស​ហ្វីលីពីន​។ មេដាយ​សំរឹទ្ធ ធ្វើបាន​ដោយ​កីឡាករ ឌឹ​ប ង៉ែត លើ​វិញ្ញាសា គុនដំបង​ខ្លី ប្រភេទ​គីឡូ​៥០-៥៥ (live Stick 50-55 )​។​

 
​ចំពោះ​ប្រភេទ​កីឡា Arnis នេះ ម្ចាស់ផ្ទះ​ហ្វីលីពីន បាន​ទម្លាក់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ឌឺ​ប ង៉ែត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ មុននឹង​បន្ត​យកឈ្នះ​មេដាយមាស​ពី​កីឡា​ករមី​យ៉ាន់​ម៉ា នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ មេដាយប្រាក់​បាន​លើ​កីឡាករ​មី​យ៉ាន​ម៉ា ខណៈ​វៀតណាម ក៏​ទទួលបាន​សំរឹទ្ធ​ដូច​កម្ពុជា​ដែរ​។ Arnis ជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន ដែល​សម្តែង​ស្នៀត​មេគុន និង​ប្រយុទ្ធ​កីឡា​ដំបង​ខ្លី​៕

Tag:
 Sea Game
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com