ជាតិ
សុខភាព
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នឹង​ព្យាបាល ជំងឺ​សរសៃសន្លាក់​ជង្គង់ និង​ខូច​ឆ្អឹងសន្លាក់​ត្រគាក ពីថ្ងៃ​ទី​១៤-៣១​ធ្នូ
02, Dec 2019 , 7:59 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត
ដោយ:

​ភ្នំពេញ​៖ ផ្នែក​វះកាត់​បាក់បែក និង​ប្រព័ន្ធ​សរសៃប្រសាទ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​ក្រុម​ពេទ្យ​មកពី​ប្រទេស​បារាំង នឹង​ពិនិត្យ ព្យាបាល និង​វះកាត់ ជូន​ពលរដ្ឋ​ដែលមាន​ជំងឺ​ដាច់​សរសៃ​សន្លាក់​ជង្គង់ និង​ខូច​ឆ្អឹងសន្លាក់​ត្រគាក រយៈពេល​១៨​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤​ធ្នូ ដល់​ថ្ងៃទី​៣១ ធ្នូ​ឆ្នាំ​២០១៩​។ បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ការពិនិត្យ ព្យាបាល និង​វះកាត់​ធ្វើឡើង​ចាប់ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៥​ល្ងាច រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​៕

Tag:
 ជំងឺ​សរសៃ​សន្លាក់​ជង្គង់​
 ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
© រក្សាសិទ្ធិដោយ thmeythmey.com