ស៊ី​ហ្គេម​៖ យ៉ុង ម៉េង​លី ដណ្ដើមបាន​មេដាយប្រាក់ ខណៈ សុខ ឈុន បាន​មេដាយ​សំរឹទ្ធ លើ​ប្រភេទ​កីឡា Arnis
កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ យ៉ុង ម៉េង​លី ដណ្ដើមបាន​មេដាយប្រាក់ ខណៈ សុខ ឈុន បាន​មេដាយ​សំរឹទ្ធ លើ​ប្រភេទ​កីឡា Arnis
01, Dec 2019 , 4:39 pm        
រូបភាព
រូបពីហ្វេសប៊ុក Cambodia Sea Games 2023
រូបពីហ្វេសប៊ុក Cambodia Sea Games 2023
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា យ៉ុង ម៉េង​លី ទទួលបាន​មេដាយប្រាក់​លើ​ប្រភេទ​កីឡា Arnis ក្រោយ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ លើ​វិញ្ញាសា Live Stick (​គុនដំបង​ខ្លី​) នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ។ ហ្វីលីពីន ដែលជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ ឈ្នះ​មេដាយមាស​។​


 
​ដោយឡែក​កីឡាករ សុខ ឈុន ដែល​ប្រកួត​នៅក្នុង​ប្រភេទ​កីឡា Arnis  នេះដែរ ប៉ុន្តែ​ស្ថិតនៅ​កម្រិត​ទម្ងន់​ខុសគ្នា​នោះ ក៏​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា live Stick ។ នៅក្នុង​វគ្គ​នេះ ម្ចាស់ផ្ទះ​ហ្វីលីពីន​មេដាយមាស និង​មេដាយប្រាក់​បាន​លើ​វៀតណាម និង​កម្ពុជា ទទួលបាន​សំរឹទ្ធ​ដូច​មី​យ៉ាន់​ម៉ា​ដែរ​។​
 
​សរុប​បណ្តោះអាសន្ន​មក​ទល់​ពេលនេះ កម្ពុជា​ដណ្តើមបាន​មេដាយ ប្រាក់ ២ និង​សំរឹទ្ធ​២ លើ​ប្រភេទ​កីឡា Arnis នេះ​។ Arnis ជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន ដែល​សម្តែង​ស្នៀត​មេគុន និង​ប្រយុទ្ធ​កីឡា​ដំបង​ខ្លី​៕

Tag:
 Sea Game
  ហ្វីលីពីន​
 ​គុនដំបង​ខ្លី​
  Arnis
© រក្សាសិទ្ធិដោយ thmeythmey.com