ជាតិ
ក្រសួង រៀបចំ​ការប្រកួត «​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»
01, Dec 2019 , 5:29 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍
ដោយ:
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ជូនដំណឹង​អំពី​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​» ទៅកាន់​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​។


 
​តាមរយៈ​លិខិត​ជូនដំណឹង​ដែល​ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ថោង ខុន លើកឡើងថា ការរៀបចំ​ពិធី​ប្រកួតប្រជែង​នេះ គឺ​ដើម្បី​អបអរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៣១ ខែធ្នូ ២០១៩​។ លោក បន្តថា កម្មវិធី​ប្រកួត​នេះ នឹងត្រូវ​ធ្វើឡើង​ដោយ​ពឹង​ផ្អែកលើ​លក្ខណៈពិសេស​មួយចំនួន ដូចជា ការតុបតែងរ​ចនាល​ម្អ អនាម័យ បរិស្ថាន សន្តិសុខ សុខ​វត្ថិ​ភាព សណ្តាប់ធ្នាប់ ភាព​ពេញចិត្ត ការសប្បាយរីករាយរ​បស់​ភ្ញៀវទេសចរ និង​អ្នកចូលរួម ជាដើម​។  
 
​លោក​រដ្ឋមន្ត្រី បានស្នើ​ទៅ​អភិបាល​រាជធានី​-​ខេត្ត ដែល​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ឲ្យ​សម្រង់​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ទាំងនោះ ផ្ញើ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ឲ្យ​បាន​មុន​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩៕ 
 

Tag:
 ទីក្រុង​ស្អាត​
  បុណ្យ​ឆ្លង​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com