កីឡាជាតិ
ជាតិ
កីឡាករល្បុក្កតោ យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសដំបូងគេឲ្យកម្ពុជានៅស៊ីហ្គេម
× កីឡាករជម្រើសជាតិគុនល្បុក្កតោ យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាដំបងខ្លី Arnis លើវិញ្ញាសា Padded Stick ទម្ងន់៦០-៦៥គីឡូក្រាម ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន VALENZUELA BILLY JOEL នៅវគ្គផ្តាច់ព្រ័ត្រ។ ម៉េងលី ជាកីឡាករដំបូងគេ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍ SEA Games នៅហ្វីលីពីនឆ្នាំនេះ។
មុនឡើងមកជួបគ្នានេះនៅវគ្គនេះកីឡាករ យ៉ុង ម៉េងលី យកឈ្នះកីឡាករមីយ៉ាន់ម៉ា LINN AUNG KHAING នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករហ្វីលីពីន VALENZUELA BILLY JOEL យកឈ្នះកីឡាករវៀតណាម VU DUC HUNG។
នៅព្រឹកថ្ងៃទី២ ខែធ្នូ នេះ ក្រុមកីឡាករគុនល្បុក្កតោ ក៏ទទួលបានមេដាយសំរឹទ្ធ៣ទៀតផងដែរ។ មេដាយទាំងនេះដណ្តើមបានដោយកីឡាករ ឌឹម ង៉ែត លើវិញ្ញាសា PS BANTAMWEIGHT (55 KG AND LESS), សុក ឈុន លើវិញ្ញាសា PS FEATHERWEIGHT (+55 KG LESS 60 KG) និងកីឡាករ មឿន ប៊ុនលី លើវិញ្ញាសា PS WELTERWEIGHT (+65 KG AND ABOVE)។
សរុបមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៩ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន៕
Tag:
យ៉ុង ម៉េងលី
SEA Games
ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com