ជាតិ
សង្គមជាតិ
សាលាឆាន់វត្តគោកចក ខេត្ត​សៀមរាប បាក់រលំ បណ្តាល​ឲ្យ​មនុស្សជាច្រើនរងរបួស
02, Dec 2019 , 4:17 pm        
រូបភាព
សាលាឆាន់ ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានបាក់រលំទាំងស្រុង នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។



លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា លោក កំពុងដឹកនាំកម្លាំង​ជួយសង្គ្រោះអ្នករបួស តែលោក មិនទាន់ដឹងថា មានអ្នករបួសប៉ុន្មាននាក់ទេ។ លោក បញ្ជាក់ថា អ្នករបួសទាំងនោះ សុទ្ធតែជាជាងសាងសង់។  

ប្រជាពលរដ្ឋ ប្រាប់ទីភ្នាក់សារព័ត៌មានថ្មីៗ នៅកន្លែងកើតហេតុថា មានជាងប្រមាណ៣០នាក់ឯណោះ ដែលស្ថិតនៅក្នុងសាលាឆាន់បាក់រលំនោះ ដោយទើបតែមាន៤-៥ប៉ុណ្ណោះ ដែលត្រូវបានយកចេញ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 


Tag:
 បាក់ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com