ជាតិ
រថយន្ត
ករណីផ្លូវខូច១២០០ករណី ត្រូវបានដោះស្រាយ តាមរយៈ«ROAD CARE Mobile App»
× ភ្នំពេញ៖ «ROAD CARE Mobile App» បង្កើតឡើង ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋ អាចរាយការ-ណ៍ពីផ្លូវដែលត្រូវជួសជុល មានជង្ហុកសំបុកមាន់។ កម្មវិធីថែទាំផ្លូវនេះ អាចឲ្យអ្នកប្រើប្រាស់រាយការណ៍ទាន់ពេលវេលាពីផ្លូវខូចខាត និងបានផ្តល់ងាយស្រួល ដែលបង្ហាញពីទីតាំងភូមិសាស្ត្រច្បាស់លាស់។ ករណីផ្លូវខូច១២០០ករណី ត្រូវបានដោះស្រាយ តាមរយៈ«ROAD CARE Mobile App»។
«គ្មានការរាយការណ៍ណា ដែលយើងរកមិនឃើញនោះទេ»។ នេះជាការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ដែលបានបន្ថែថា ពលរដ្ឋដែលឃើញបញ្ហាផ្លូវខូចនោះ អាចរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ«ROAD CARE Mobile App» ដោយគ្រាន់តែថតរូប១សន្លឹកភ្ជាប់នឹងសំណេរខ្លី រួចផ្តល់មកតាមកម្មវិធីថែទាំផ្លូវនេះ នោះមន្ត្រីជំនាញតាមមូលដ្ឋាននីមួយៗ នឹងដោះស្រាយ។ បន្ទាប់ពីបញ្ចប់ការជួលជុលហើយ មន្ត្រីជំនាញ នឹងបង្ហាញរូបផ្លូវជួសជុលហើយ ត្រឡប់ទៅពលរដ្ឋវិញ តាមកម្មវិធីថែទាំផ្លូវនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន បាននិយាយថា៖«ROAD CARE Mobile App មានប្រជាពលរដ្ឋ រាយការណ៍ពីបញ្ហាផ្លូវ ១៧០០ករណី នៃចំនួនអ្នកប្រើប្រាស់ ១៤០០០នាក់ ដែលបានប្រើប្រាស់កម្មវិធីនេះ។ បច្ចុប្បន្នមានបញ្ហា ១២០០ ករណីត្រូវបានដោះស្រាយ ដែលភាគច្រើននៅរាជធានីភ្នំពេញ»។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ក្រៅពីរាយការណ៍ពីស្ថានភាពផ្លូវហើយនោះ ពលរដ្ឋអាចរាយការណ៍ពីបញ្ហាសង្គមដូចជា ចរាចរ ភ្លើងសញ្ញាចរាចរ និងបញ្ហាបរិស្ថានជាដើម។
សូមបញ្ជាក់ថា ROAD CARE Mobile App បានបើកដំណើការឲ្យប្រើប្រាស់ នៅថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ កម្មវិធីថែទាំផ្លូវនេះត្រូវបាន ដាក់ឲ្យដំណើការ នៅទូទាំងប្រទេស៕
Tag:
ចរាចរ
ROAD CARE Mobile App
ជួសជុលផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com