ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿងលោក កឹម សុខា ត្រូវបញ្ជូនទៅកាត់ក្តី
02, Dec 2019 , 6:38 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទៅជំនុំជម្រះ ដោយពុំបានលើកលែងការចោទប្រកាន់ តាមការស្នើសុំរបស់ក្រុមមេធាវីឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅព្រលប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។



ការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃណានោះ មិនទាន់ត្រូវបានកំណត់នោះទេ។  សំណុំរឿងនេះ បានអូសបន្លាយអស់រយៈពេលប្រមាណ២ឆ្នាំហើយ ទម្រាំតែឈានដល់ការជំនុំជម្រះ។

សមត្ថកិច្ច បានចូលទៅចាប់លោក កឹម សុខា ដល់គេហដ្ឋាន កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក លួចទៅសហការជាមួយរដ្ឋាភិបាលបរទេស​​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាល និង តុលាការ ចាត់ទុកទង្វើនេះ ថាជាអំពើក្បត់ជាតិ៕  

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com