កីឡាជាតិ
ជាតិ
២​ថ្ងៃ​ដំបូង កម្ពុជា​បាន​មេដាយ​១៧ (​មាស​១ ប្រាក់​៣ និង​សំរិទ្ធ​១៣) ពី​ស៊ី​ហ្គេម​
03, Dec 2019 , 6:29 am        
រូបភាព
ជ័យលាភីមេដាយមាស យ៉ុង ម៉េង​លី ជាមួយលោក វ៉ាត់ ចំរើន និងអត្តពលិកផ្សេងទៀត។ រូបថត Camsoc
ជ័យលាភីមេដាយមាស យ៉ុង ម៉េង​លី ជាមួយលោក វ៉ាត់ ចំរើន និងអត្តពលិកផ្សេងទៀត។ រូបថត Camsoc
ដោយ: ថ្មីៗ
​នា​រយៈពេល​២​ថ្ងៃ​ដំបូង ក្រុមកីឡា​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​១៧ ក្នុងនោះ​មាន មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​១៣ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ លើកឡើង​តែ​មេដាយប្រាក់​១​ពី​កីឡា​សី​ប៉ា​ក់តា​ក្រ (​សីដក់​) មេដាយ​ផ្សេងទៀត​សុទ្ធតែ​ទទួលបាន​ពី​ប្រទេស​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis​។​



​កីឡាករ យ៉ុង ម៉េង​លី ជា​ម្ចាស់​មេដាយមាស​ដំបូង​របស់​កម្ពុជា មួយថ្ងៃ​បន្ទាប់ពី​អត្ត​ព​លិ​ក​ល្បុក្កតោ​រូបនេះ ដណ្តើមបាន​មេដាយប្រាក់​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ទី​២ ខែធ្នូ ម្ចាស់ផ្ទះ​ហ្វីលីពីន ឈ្នះ​មេដាយ​សរុប​ដល់​ទៅ ៧១ (​មាស​៣៨ ប្រាក់​២០ និង​សំរឹទ្ធ​១៣) តាម​ដោយ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ​។​

​សិង្ហ​បុរី​ទើប​ទទួលបាន​មេដាយមាស​៣ ខណៈ​កម្ពុជា និង​ព្រុយ​ណេ មាន​មេដាយមាស​១​រៀងៗ​ខ្លួន​។ មី​យ៉ាន់​ម៉ា ទើប​រកបាន​ប្រាក់​៥ និង​សំរឹទ្ធ​១៤ ឡាវ​រក្សា​មេដាយ​សំរឹទ្ធ​២ ខណៈ​ទី​ម័​រ​ខាងកើត មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​មេដាយ​ឡើយ​។​

​មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន​៖
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៣
-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​) ប្រាក់​១


Tag:
 ស៊ីហ្គេម
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com