ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីការពារការឈឺក្បាលនៅថ្ងៃឈប់សម្រាក
× រដូវកាលឈប់សម្រាកអាចផ្តល់ឲ្យអ្នកនូវការឈឺក្បាលពិតប្រាកដ ប៉ុន្តែអ្នកអាចចាត់វិធានការមួយចំនួនដើម្បីការពារពួកគេ។
វេជ្ជបណ្ឌិត Bing Liao អ្នកជំនាញផ្នែកសរសៃប្រសាទនៅ Houston Methodist បានណែនាំថា ដើម្បីកាត់បន្ថយភាពតានតឹង និងការឈឺក្បាល អ្នកត្រូវរៀបចំផែនការជាមុន ហើយដឹងពីដែនកំណត់របស់អ្នក។
វេជ្ជបណ្ឌិត Bing Liao បាននិយាយថា ធម្មជាតិនៃរដូវវិស្សមកាលបង្កើនកម្រិតស្ត្រេសរួចទៅហើយ ដូច្នេះការរកវិធីតូចដើម្បីកាត់បន្ថយភាពតានតឹងអាចជួយជៀសផុតពីការឈឺក្បាល។ នេះអាចមានន័យថា ការរៀបចំផែនការឲ្យបានល្អជាមុនដើម្បីចៀសវាងការរំខាននៃការធ្វើផែនការធ្វើដំណើរនាទីចុងក្រោយ ឬសម្រេចចិត្តមិនចូលរួមពិធីជប់លៀងនៅចុងបញ្ចប់នៃថ្ងៃដ៏វែងមួយ។
គាត់បានណែនាំថា អ្នកត្រូវប្រាកដថាអ្នកមានថវិការគ្រប់គ្រាន់ ឬត្រួតពិនិត្យសុខភាព និងថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាមុនថ្ងៃឈប់សម្រាក។ ការខកខានអាចបណ្តាលឲ្យអ្នកមានផលរំខានធ្ងន់ធ្ងរ។
ការធ្វើកិច្ចការថ្ងៃឈប់សម្រាកអាចនាំឲ្យរំលងការញ៉ាំអាហារ និងខ្វះជាតិទឹក ដែលអាចបង្កឲ្យអ្នកឈឺក្បាល។ ចូរញ៉ាំវាឲ្យបានគ្រប់គ្រាន់។
គាត់បាននិយាយថាវាក៏សំខាន់ផងដែរក្នុងការរក្សាការទទួលទានជាតិកាហ្វេអ៊ីនធម្មតារបស់អ្នក។ ការកើនឡើង ឬថយចុះនៃជាតិកាហ្វេអ៊ីនអាចបណ្តាលឲ្យឈឺក្បាល។
ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់រួចហើយ ចូរធ្វើវាឲ្យបានល្អក្នុងពេលវិស្សមកាល ទោះបីជាអ្នកត្រូវហាត់ប្រាណខ្លីជាងក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com