ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះសុខភាព ៖ ប្រសិនបើអ្នកមានផ្ទៃពោះ ហើយមានជំងឺទឹកនោមផ្អែម
× ស្ត្រីដែលមានជំងឺទឹកនោមផ្អែមគួរតែមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អពេញលេញពេលមានផ្ទៃពោះ។
ជាតិស្ករក្នុងឈាមខ្ពស់របស់ម្តាយអាចបង្កគ្រោះថ្នាក់ដល់ទារកកំពុងលូតលាស់ ដែលវាបណ្តាលឲ្យមានពិការភាពពីកំណើត ឬរលូតកូន។ វិទ្យាស្ថានជាតិទឹកនោមផ្អែម និងរំលាយអាហារ និងជំងឺតម្រងនោមអាមេរិចបាននិយាយឲ្យដឹងថា នេះជាការពិត ជាពិសេសអំឡុងពេលមានផ្ទៃពោះពីរបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។
ទីភ្នាក់ងារនេះណែនាំថាតើស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមគួរធ្វើយ៉ាងណា ដើម្បីឲ្យមានសុខភាពល្អ ៖
- ព្យាយាមរកកម្រិតជាតិស្ករក្នុងឈាមធម្មតាមុន និងពេលមានផ្ទៃពោះ
- ទទួលការពិនិត្យសុខភាពជាប្រចាំ
- បរិភោគរបបអាហារដែលមានសុខភាពល្អ
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដោយធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត
- លេបថ្នាំទឹកនោមផ្អែមតាមការណែនាំរបស់វេជ្ជបណ្ឌិត
- ឈប់ជក់បារី
- ឈប់ផឹកស្រា
- លេបអាស៊ីតហ្វូលិក និងថ្នាំបំប៉នវីតាមីនចម្រុះទូទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com