ជាតិ
ចុងភៅ​វ័យក្មេង​ក្លាយជា​អ្នកតំណាង​ម្ហូប​ខ្មែរ​
03, Dec 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកស្រី រស់ រតនៈ ដែល​គេ​ស្គាល់​ថា​ជា Chef Nak កំពុង​ដាក់ចិត្ត​ដាក់​កាយ​ថែរក្សា​និង​លើកស្ទួយ​ម្ហូប​ខ្មែរ​។ មេ​ចុងភៅ​វ័យ​៣៤​ឆ្នាំ ដែល​រៀន​ចម្អិនម្ហូប​អាហារ​ដោយ​ខ្លួនឯង​នេះ មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បានដឹងថា​ខ្លួន​ស្រលាញ់​សិល្បៈ​ចម្អិន​ទាំងពី​កុមារភាព​មកម្ល៉េះ​។ ឥឡូវនេះ Chef Nak ក្លាយជា​អ្នក​ផ្សព្វផ្សាយ​រស់ជាតិ​ម្ហូប​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ហើយ​កំពុងធ្វើការ​ជាមួយ​ក្រសួងទេសចរណ៍​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ​ស្តង់ដារ​អន្តរជាតិ​មួយ​។ កាលពី​ខែកក្កដា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ម្ហូប​នៅ​សហរដ្ឋអាមេរិក Chef Nak បានផ្ដល់​បទសម្ភាសន៍​ដល់ VOA អំពី​ដំណើរ​អាជីព​របស់​អ្នកស្រី ចាប់តាំងពី​ហាន់​ខ្ទឹមស​នៅក្នុង​ផ្ទះបាយ រហូតដល់​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​មី​នុយ​សម្រាប់​ភោជនីយដ្ឋាន ផលិតកម្ម​វិធី​ធ្វើ​ម្ហូប​លើ​ទូរទស្សន៍ និង​និង​និពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​។​

 

© រក្សាសិទ្ធិដោយ thmeythmey.com