ជាតិ
ពលរដ្ឋ​២៨​នាក់ ពុល​ផ្អកត្រីប្រៃ នៅ​ខេត្តសៀមរាប
03, Dec 2019 , 4:17 pm        
រូបភាព
ពលរដ្ឋដែលពុលត្រីប្រៃ សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកនៅស្រុកពួក (រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
ពលរដ្ឋដែលពុលត្រីប្រៃ សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកនៅស្រុកពួក (រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
​ភ្នំពេញ​៖ ពលរដ្ឋ​២៨​នាក់ រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប បាន​ពុល​ផ្អកត្រីប្រៃ ដែល​បណ្ដាល​ឲ្យ​ក្អួតចង្អោរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៩​។  នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​លោក ទេព ពុំសែន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​និយាយថា ពលរដ្ឋ​ដែល​ពុល​ផ្អកត្រីប្រៃ គឺ​បាន​ទិញ​ផ្អក​នេះ ពី​អាជីវករ​លក់​នៅក្នុង​ផ្សារ​ពួក​ទៅ​បរិភោគ រួមជាមួយ​នឹង​បន្លែ​ត្រប់ និង​ប្រពាយ​ជាដើម​។ បន្ទាប់ពី​បរិភោគ​រួច ពួកគេ​ចាប់ផ្ដើម​មាន​អាកា​រៈ​ក្អួតចង្អោរ  ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក ,​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មណ្ឌល​សុខភាព​ខ្នាត និង​ទឹក​វិល​។

​ក្នុងចំណោម​ពលរដ្ឋ​២៨​នាក់ ដែល​បាន​ពុល​ផ្អកត្រីប្រៃ​នេះ មាន​ស្ត្រី​២​នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាងគេ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរពេទ្យបង្អែក​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ករណី​ពុល​អាហារ​នេះ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​៕
 


Tag:
 ពុល​ផ្អកត្រីប្រៃ​
  អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com