កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​បាន​សំរឹទ្ធ​៤​ទៀត​ពី​កីឡា Arnis ដែល​ធ្វើ​ឲ្យ​មេដាយ​សរុប​ឡើងដល់​២១
04, Dec 2019 , 6:29 am        
រូបភាព
អេង ស៊ូម៉ាឡា ជាមួយទង់ជាតិកម្ពុជា នាពិធីបំពាក់មេដាយ។ រូបថត អគ្គនាយកដ្ឋានកីឡា
អេង ស៊ូម៉ាឡា ជាមួយទង់ជាតិកម្ពុជា នាពិធីបំពាក់មេដាយ។ រូបថត អគ្គនាយកដ្ឋានកីឡា
ដោយ: ថ្មីៗ
នា​រយៈពេល​៣​ថ្ងៃ​ដំបូង ក្រុមកីឡា​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​២១ ក្នុងនោះ​មាន មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​១៧ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ មេដាយ​សំរឹទ្ធ​៤​បន្ថែម​រកបាន​ដោយ​កីឡាករ ឆេ​ម សីឡា និង​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា ដែល​ទទួលបាន​២​រៀងៗ​ខ្លួន ពី​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis​។​



​កីឡាករ យ៉ុង ម៉េង​លី ជា​ម្ចាស់​មេដាយមាស​ដំបូង​របស់​កម្ពុជា មួយថ្ងៃ​បន្ទាប់ពី​អត្ត​ព​លិ​ក​ល្បុក្កតោ​រូបនេះ ដណ្តើមបាន​មេដាយប្រាក់​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ ទី​៣ ខែធ្នូ ម្ចាស់ផ្ទះ​ហ្វីលីពីន ឈ្នះ​មេដាយ​សរុប​ដល់​ទៅ ៩៥ (​មាស​៤៧ ប្រាក់​៣១ និង​សំរឹទ្ធ​១៧) តាម​ដោយ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និង​សិង្ហ​បុរី​។​

​មី​យ៉ាន់​ម៉ា ព្រុយ​ណេ និង​កម្ពុជា សុទ្ធតែ​ឈ្នះ​មេដាយមាស​១​រៀងៗ​ខ្លួន តែ​ខុសគ្នា​លើ​ចំនួន​មេដាយប្រាក់ និង​សំរឹទ្ធ​។ ឡាវ កើន​មេដាយ​សំរឹទ្ធ​សរុប​ចំនួន​៦ ខណៈ​ទី​ម័​រ​ខាងកើត មិនទាន់បាន​មេដាយ​ឡើយ​។​

​មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន​៖
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១៕


Tag:
 ស៊ីហ្គេម
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com