កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​! កម្ពុជា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​
04, Dec 2019 , 4:53 pm        
រូបភាព
កែវ សុខផេង រកបានគ្រាប់ទីបីសម្រាប់កម្ពុជា។ រូបថត FFC
កែវ សុខផេង រកបានគ្រាប់ទីបីសម្រាប់កម្ពុជា។ រូបថត FFC
ដោយ: ថ្មីៗ
​រំភើប​ណាស់​! ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ម៉ាឡេស៊ី ៣-១ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ខណៈ​ហ្វីលីពីន​ឈ្នះ​ទី​ម័​រ​ខាងកើត ៦-១​។ លទ្ធផល​នេះ នាំ​ឲ្យ​កម្ពុជា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម​កំពូល​តារាង មីយ៉ាន់ម៉ា​។​



​អ៊ិន សូ​ដា​វីដ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៥៦ ហើយ​២​នាទី​ក្រោយមក សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​ពីរ​។ នៅ​នាទី​៦៧ កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​៣​។​ ម៉ាឡេស៊ី វាយបកបាន​វិញ១គ្រាប់នៅ​ចុងម៉ោង។

លទ្ធផលនេះ នាំឲ្យ​កម្ពុជា បាន​៧ពិន្ទុ (+៦) ឈរលេខ​រៀងទីពីរនៃពូល A បន្ទាប់ពីក្រុម​កំពូលតារាងមីយ៉ាន់ម៉ា (១០ពិន្ទុ)។ ម្ចាស់ផ្ទះហ្វីលីពីន ដែល​ខំប្រឹងយកឈ្នះទីម័រខាងកើត ៦-១ រងនូវការខកចិត្ត ដោយមាន​៧ពិន្ទុស្មើកម្ពុជា តែចាញ់ផលសង ដែលមានត្រឹម +៥។

​ជម្រើស​កម្ពុជា​៖ កែវ សុខ​សិលា (​ប្រធាន​ក្រុម​), សឿត បារាំង​, ទេស សម្បត្តិ​, អ៊ុក សុវណ្ណ​, សាត រ៉​ស៊ី​ប​, អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), កាន់ ពិសាល​, រ៉ឹង ប៊ុន​ហៀ​ង (​ស៊ិន សុ​ផា​ណាត់ ៧៩), អ៊ិន សូ​ដា​វីដ (​យ៉ើ មូស្លីម ៧២), សៀង ច​ន្ធា (​ម៉ៅ ពិសិដ្ឋ ៧៨), កែវ សុខ​ផេង​៕


© រក្សាសិទ្ធិដោយ thmeythmey.com