ជាតិ
១១ខែ កម្ពុជា នាំអង្ករជាង២០ម៉ឺនតោន ទៅចិន និងស្រូវជិត២លានតោន ទៅវៀតណាម រូបថត៖ ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
× ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ កម្ពុជា បាននាំអង្ករជាង២០ម៉ឺនតោន ទៅប្រទេសចិន (ស្មើជាង៤០ភាគរយនៃការនាំចេញអង្ករសរុប )។ ទន្ទឹមនឹងគ្នានេះ កម្ពុជា បាននាំស្រូវជិត២លានតោន ទៅប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ស្តីពីលទ្ធផលនៃការនាំចេញកសិកផលទៅក្រៅប្រទេស។
របាយការណ៍ខាងលើនេះ បានបង្ហាញថា ក្រៅពីចិន កម្ពុជា ក៏បាននាំអង្ករជាង១៧ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អឺរ៉ុប, ជិត៧ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អាស៊ាន និងប្រមាណ៦,៦ម៉ឺនតោន ទៅប្រទេសផ្សេងៗទៀត។
របាយការណ៍ដដែល បានឲ្យដឹងថា ស្រូវវស្សាដែលកសិករបានដាំដុះក្នុងរដូវវស្សា ឆ្នាំ២០១៩នេះ ទទួលបានទិន្នផលជាង៥,៦លានតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com