ជាតិ
AIMF៖ ស្ត្រីពីររូបទទួលបានពានរង្វាន់ស្ត្រីហ្វ្រង់កូហ្វូនឆ្នើមប្រចាំឆ្នាំ ២០១៩ លោកស្រី Maimou Wali និងលោកស្រី Andreanne Laurin ពេលទទួលពាន។ រូបថត Ong Hongleang & Suos Savy
× នាមហាសន្និបាតលើកទី៣៩នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែធ្នូ នេះ លោកស្រី Anne Hidalgo ប្រធានសមាគម និងជាអភិបាលក្រុងប៉ារីស បានប្រគល់ពានរង្វាន់ស្ត្រីឆ្នើមហ្វ្រង់កូហ្វូនប្រចាំឆ្នាំ (Prix AIMF de la Femme Francophone 2019) ដល់ស្ត្រីពីររូប។
លោកស្រី Maimou Wali សញ្ជាតិនីហ្សេ ដែលរស់នៅក្រុងម៉ុងរ៉េអាល់ និងលោកស្រី Andreanne Laurin សញ្ជាតិកាណាដា ជាម្ចាស់ជ័យលាភីនៃពានរង្វាន់ Prix AIMF de la Femme Francophone 2019។
លោកស្រី Maimou ជាប្រធានអង្គការ Cercle.Dev ដែលមានបេសកកម្មជួយដល់សហគមន៍ជនបទនៅប្រទេសនីហ្សេ ជាពិសេសការពង្រឹងសមត្ថភាពស្ត្រី និងយុវជន មីក្រូហិរញ្ញវត្ថុ ការអប់រំ និងការទប់ស្កាត់ជម្លោះជាដើម។
រីឯលោកស្រី Andreanne Laurin ជាអគ្គនាយិកកា និងជាសហស្ថាបនិកក្រុមហ៊ុន Epicerie LOCO។ អ្នកស្រីជាសហគ្រិនមួយរូប ហើយក្រុមហ៊ុនលោកស្រី មានហាងលក់ទំនិញដំបូងបំផុតនៅដែលមិនប្រើប្រាស់ប្លាស្ទិកនៅកេបិច។
ជ័យលាភីទាំងពីររូបសុទ្ធតែមានស្នាដៃឆ្នើមក្នុងការការពារបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com