កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​មិនទាន់បាន​មេដាយ​បន្ថែម តែ​ប្រដាល់ និង​បាល់ទាត់​មាន​លទ្ធផល​ល្អ​
05, Dec 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​៤ ខែធ្នូ កម្ពុជា​មិនបាន​ទទួល​មេដាយ​បន្ថែម​ទៀតឡើយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ បាន​រំភើប​ជាមួយនឹង​លទ្ធផល​បាល់ទាត់ U22 និង​ប្រដាល់សកល​។ កម្ពុជា​រក្សា​ចំនួន​មេដាយ​សរុប​២១ ក្នុងនោះ​មាន មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​១៧ ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន ឡើងដល់​សរុប​ជាង​១០០ និង​មាស​ជិត​៦០​។​



​កាលពី​ម្សិលមិញ លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់​បាន​ផ្តល់​ក្តីរំភើប​យ៉ាងខ្លាំង ដោយ​កម្ពុជា​បាន​យកឈ្នះ​ម៉ាឡេស៊ី ៣-១ ហើយ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​។ រីឯ​ការប្រកួត​ប្រដាល់សកល​វិញ កីឡាករ ស៊ីវ សុខ​ម៉េង ឈ្នះ​កីឡាករ​ឡាវ Khotsombath Kalanh ដោយ​ពិន្ទុ ៥-០ ទម្ងន់ Middleweight ៧៥​គីឡូ​ក្រម នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​កក់​កៅអី​ទៅ​ជួប​ម្ចាស់ផ្ទះ​ហ្វីលីពីន MARCIAL EUMIR FELIX នៅ​ថ្ងៃទី​៦ ខែធ្នូ​។​


​មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន​៖
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧
-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១៕

© រក្សាសិទ្ធិដោយ thmeythmey.com