ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បំបាត់អាការៈឈឺសន្លាក់មែនទេ? ទទួលទានភេសជ្ជៈទាំងនេះ
× ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ ទោះជាយ៉ាងណា កុំបារម្ភពេក! បញ្ហាឈឺសន្លាក់ ជំងឺរលាកសន្លាក់ ក៏ដូចជាការរលាកផ្សេងៗក្នុងរាងកាយ អាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈការរួមបញ្ចូលភេសជ្ជៈធម្មជាតិមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងនូវប្រភេទនៃភេសជ្ជៈដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីរក្សាសុខភាពសន្លាក់ជៀសផុតពីជំងឺ ឬអាការៈរលាកផ្សេងៗ ៖
១. តែខ្ញី
តែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយនៅពេលការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។
២. ទឹកម្នាស់ស្រស់
ទឹកផ្លែម្នាស់ស្រស់ គឺមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិដែលអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់និងកាត់បន្ថយអាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងបន្ទាប់ពីធ្វើលំហាត់ប្រាណអ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។
៣. ទឹកទំពាំងបាយជូរស្រស់
ទំពាំងបាយជូរជាប្រភពនៃសារធាតុ proanthocyanidin មានប្រសិទ្ធភាពកាត់បន្ថយការរលាកនិងឈឺចាប់។
៤. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះដើម្បីចៀសផុត ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ។
៥. ទឹកប៉ោមស្រស់
ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com