ជាតិ
ប្រាក់កម្រៃ​មន្ត្រី​ជាប់កិច្ចសន្យា​នឹង​ឡើងដល់​៦៧​ម៉ឺន​រៀល​ចាប់ពី​ខែមករា​ឆ្នាំ​២០២០
05, Dec 2019 , 10:51 am        
រូបភាព
រូបភាពពីក្រសួងការងារ បណ្តះបណ្តាល វិជ្ជាជីវៈ
រូបភាពពីក្រសួងការងារ បណ្តះបណ្តាល វិជ្ជាជីវៈ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រាក់កម្រៃ​ប្រចាំខែ​របស់​មន្ត្រី​ជាប់កិច្ចសន្យា ត្រូវ​ដំឡើង​ពី​ដល់​៦៥ ទៅ​៦៧​ម៉ឺន​រៀល​។ នេះ​បើតាម​អនុក្រឹត្យ​ស្តីពី​ការដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ដែល ចេញ​ចុះ​នៅ​ថ្ងៃទី​៤ ខែ​ឆ្នូ​។ ការដំឡើង​ប្រាក់ខែ​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​ឡើងទៅ​។


 
​បើតាម​មាត្រា​២​នៃ​អនុក្រឹត្យ​ស្តីពី​ការដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា ការដំឡើង​ប្រាក់ខែ​នេះ​នឹង​អនុវត្ត​តែ​ទៅលើ​មន្ត្រី​ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​២៦ អនក្រ​.​បក ចុះ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​៕

Tag:
 មន្ត្រី​ជាប់កិច្ចសន្យា​
 ​ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com