ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អគ្គលេខាធិការអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនីទស្សនាប្រាសាទបាយ័ន និងអង្គរវត្ត
05, Dec 2019 ,
2:43 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វីនី (OIF) បានធ្វើទស្សនកិច្ចផ្លូវការមកកាន់រមណីយដ្ឋានអង្គរ ដែលក្នុងនោះលោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានទៅទស្សនាប្រាសាទបាយ័ន និងបញ្ចប់ការទស្សនាប្រាសាទអង្គរវត្ត នៅម៉ោងជាង១០ព្រឹក ថ្ងៃទី៥ ធ្នូ។
មគ្គុទ្ទេសក៍សម្រាប់ប្រតិភូអគ្គលេខាធិការ ហ្វ្រង់កូហ្វូនី លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងភ្លាមៗក្រោយបញ្ចប់ទស្សនកិច្ចនៅពេលនោះថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ចាប់អារម្មណ៍ទៅនឹងវិសាលភាពដ៏ធំធេងរបស់ក្រុងអង្គរនាសម័យបុរាណ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ៦ពាន់គីឡូម៉ែត្រក្រឡា និងចម្ងល់មួយចំនួនទៀតទាក់ទងនឹងសំណង់ប្រាសាទ បច្ចេកទេសសាងសង់ ថ្មនិងមធ្យោបាយដឹកជញ្ជូនមកសាងសង់ជាដើម។ល។ ក្នុងទស្សនកិច្ចនៅប្រាសាទអង្គរវត្ត លោកស្រី ល្វីស ក៏បានចូលមើលការដ្ឋានជួសជុលស្ពានហាលខាងលិចដែលកំពុងជួសជុល និងបានដឹងពីបច្ចេកទេសជួសជុល ក៏ដូចជាប្រវត្តិជួសជុលកន្លងមក តាំងពីសម័យអតីតកាល ក៏ដូចជាការជួសជុលនៅសម័យបារាំង។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោកស្រីអគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វនី ប្រព្រឹត្តិទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វីនីដ៏សំខាន់មួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា លោកស្រីបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសមចំពោះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោក ប្រាក់ សុខុន និងថ្នាក់ដឹកនាំមួយជាន់ខ្ពស់ចំនួនទៀត៕
សូមទស្សនា ទិដ្ឋភាពមួយចំនួនក្នុងដំណើរទស្សនកិច្ចនៅតាមប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី ដូចតទៅ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បារាំង
ហ្វ្រង់កូហ្វូនី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម