អត្ថបទពាណិជ្ជកម្ម
«​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់​» គឺជា​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​អន​ឡាញ​
05, Dec 2019 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់​» នឹង​ជួយ​ឲ្យ​កសិករ និង​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ងាយស្រួល​ជាង​មុន ចំណាយ​តិច ចំណេញ​ពេលវេលា និង​បង្កើន​ការលក់ ជាពិសេស​ធ្វើ​ឲ្យ​អតិថិជន​ស្គាល់​ផលិតផល​របស់​អ្នក​កាន់តែ​ទូលំទូលាយ​។​
 
«​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់​» ត្រូវបាន​បង្កើតឡើង និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​សិក្ខាសាលា​​ស្តីអំពី “​កម្មវិធី​ទូរស័ព្ទដៃ​ទីផ្សារ​អន​ឡាញ​សម្រាប់​អ្នក​ផ្គត់​ផ្គង​ផលិតផល​កសិកម្ម និង​វឌ្ឍនភាព​នៃ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប ”​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​ដូចជា កសិករ​អ្នកផ្គត់ផ្គង់​សម្ភារៈ​កសិកម្ម ,​អ្នកលក់​ផលិតផល​កសិកម្ម ,​អ្នកជំនាញ​បច្ចេកទេស​កសិកម្ម ,​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ ,​ដៃគូ​អភិវឌ្ឍន៍ ,​អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​សារព័ត៌​ជាច្រើន​ផងដែរ​។​
 
​សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់​ថ្មី​មួយ​នេះ ដែល​បង្កើតឡើង​ដើម្បី​ជួយ​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​សម្បូ​រ​បែប តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ឬ​ទីផ្សារ​អន​ឡាញ​។ កសិករ និង​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម​អាច​ចុះឈ្មោះ​ដោយផ្ទាល់​នៅលើ​«​កម្មវិធី​ទូរស័ព្ទដៃ​ទ​ន្ល​សាប​អ្នកលក់​» ដើម្បី​លក់​ផលិត​របស់ខ្លួន និង​គ្រប់គ្រង​ការបញ្ជាទិញ​ផលិតផល​របស់ខ្លួន​ដោយផ្ទាល់​តាម​កម្មវិធី​នេះ​។ ជាពិសេស​ការដាក់​លក់​គ្រប់មុខ​ផលិតផល​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ និង​លក់​ផលិតផល​ទៅកាន់​ទីផ្សារ​ធំ​ទូលាយ​ជាង​មុន ព្រមទាំង​បង្កើន​បរិមាណ​លក់ និង​អតិថិជន​កាន់តែ​ប្រសើរឡើង​។​


 
​សម្រាប់​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប ជា​កម្មវិធី​ផ្តល់​ចំណេះដឹង​កសិកម្ម​ដំបូង​គេ​នៅ​កម្ពុជា ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពីដើមឆ្នាំ ២០១៩ ។​ទោះ​ក្នុង​រយៈពេល​ខ្លី​ក៏ពិតមែន តែ​កម្មវិធី​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អ្នកប្រើប្រាស់​ជាច្រើន​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់ ពិសេស​គឺ កសិករ និង​អ្នកគាំទ្រ​ផ​លិ​ផល​កសិកម្ម​ក្នុងស្រុក​តែម្តង​។ គោលបំណង​នៃ​អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​ភាគច្រើនបំផុត គឺ​ដើម្បី​រៀន​ពី​បច្ចេកទេស​កសិកម្ម​ពី​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ទទួល​ព័ត៌មាន​ទីផ្សារ និង​ដំណោះស្រាយ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​កសិកម្ម​ពី​អ្នកជំនាញ រួមទាំង​ទទួលបាន​ការចែករំលែក​បទពិសោធន៍​ពី​កសិករ​ជោគជ័យ តម្លៃ​ផលិតផល​កសិកម្ម អ្នកផ្គត់ផ្គង់​សម្ភារៈ​ឧបករណ៍​កសិកម្ម និង​ព័ត៌មាន​ពី​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ​ផងដែរ​។ 
​វឌ្ឍនភាព​នៃ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​នេះ នឹង​រួមបញ្ចូល​មុខងារ​បន្ថែម​មួយចំនួន រួមមាន​អ្នកប្រើប្រាស់​នឹង​ទទួលបាន​ព័ត៌មាន​ពី​បំរែបំរួល​អាកាសធាតុ បញ្ជា​ទិញ​គ្រប់មុខ​ផលិតផល​កសិកម្ម​បាន​តាម​តម្រូវការ ព្រមជាមួយ​ការដឹកជញ្ជូន​ដល់ទី​កន្លែង​ផងដែរ​។ 
 
​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​ទាំងពីរ​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​លើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android​។​


 
​លោកគ្រូ គា​បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹងថា «​ដោយសារ​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​» មានការ​គាំទ្រ​ខ្លាំង​ពី​អ្នកប្រើប្រាស់ និង​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នោះ អេ អឹម ខេ បានសម្រេច​បង្កើត​កម្ម​វិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់ ថ្មី​មួយទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ការលក់​របស់​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​អ្នកទិញ​ផងដែរ​។ «​យើង​សង្ឃឹមថា កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​អ្នកលក់ ដែល​ទើប​បង្កើតឡើង​នេះ​នឹង​ក្លាយជា​ទីផ្សារ​អន​ឡាញ​មួយ ដែល​អាចជួយ​កសិករ​ខ្មែរ​យើង​ពង្រីក​ទីផ្សារ​បាន​ធំ​ជាង​មុន និង​អាច​បង្កើន​ប្រាក់ចំណូល​ឲ្យ​បាន​ប្រសើរ​ជាង​មុន តាមរយៈ​ការផ្សារភ្ជាប់​រវាង​តួអង្គ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិកម្ម​ពី អ្នកផ្គត់ផ្គង់​សម្ភារ​កសិកម្ម អ្នក​ផលិត អ្នកទិញ​លក់​ផ្ទាល់​បាន​ជួបគ្នា ព្រោះ អេ អឹម ខេ ផ្តួចផ្តើម​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​នេះ​ឡើង គឺ​ដើម្បី​ជួយ​លើ​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​»​។ នេះ​បើតាម អេ អឹម ខេ​។​
 
​កម្មវិធី​ទូរស័ព្ទដៃ​ទន្លេសាប​ត្រូវបាន​ផ្តួចផ្តើម និង​បង្កើតឡើង​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គាំទ្រ​សហការ​មូលនិធិ​ដោយ គ្រឹះស្ថាន cks​គ្នា​ដោយ SIDA, SNV, IB Sweden និង BoP Inc. និង​គម្រោង​ហា​វែ​ស II នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID​។​ហើយ​គម្រោង​នេះ មាន​គោលដៅ​សំខាន់បំផុត គឺ​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​ស្របទៅនឹង​ទិសដៅ​របស់​រាជរដ្ឋាភិបាល និង​សម័យ​បច្ចេកវិទ្យា​ទូរស័ព្ទ ដើម្បី​ជួយផ្តល់​ជា​ចំណេះដឹង​ផ្នែក​កសិកម្ម​ដល់​កសិករ​កម្ពុជា​ផងដែរ​។​


 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី និង​ចាប់ផ្តើម​ពង្រីក​សេវា​ផ្ទេរប្រាក់ តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ ។ គិត​ត្រឹម​ខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៨៨​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣១៥ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង​១៧៧ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជាង​៥០០០ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDNs)​។​











(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com