ពីនេះ ពីនោះ
« វិច» និង «វេច» មានន័យប្លែកគ្នាប៉ុនណា?
× ពាក្យ «វិច» និង «វេច» មាននៅក្នុងវចនានុក្រមខ្មែរពិតមែន ហើយមានសូរសព្ទក៏ស្រដៀងគ្នាទៀត តែមានអត្ថន័យខុសគ្នា។
បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «វិច» សំដៅលើត្បាយ ត្រឡប់ ចុង ភ្ជិត មុខ ចូលមក វិញ ។ ចំណែក «វេច» មានន័យថា ធ្វើឲ្យបង្វេច ។
«វិច» គឺ សំដៅលើអ្វីដែលខុស ទ្រង់ទ្រាយ ។ ឧទាហរណ៍៖ វិចមាត់ , វិចច្រមុះ ជាដើម។ រីឯ ពាក្យ« វេច» មានន័យថា ខ្ចប់ឲ្យជាសំណុំ, វេចបាយ , វេចសុំ វេចក្បិតក្បៀត លាក់ទុក។ល។
នៅមានពាក្យជាច្រើនផ្សេងទៀត ដែលមាន សូរសព្ទ ដូចគ្នា តែអត្ថន័យខុសគ្នា។ ពាក្យនោះ មានដូចជា សូ , សូរ និង សូរ្យ , លិច ឬ លេច , ដុស ឬ ដុះ , រាជិនី ឬ រជនី , ស្ថាន ឬ ឋាន , កម្ម ឬ កាំ , ភ្លុក ឬ ថ្លុក , សិង , សិង្ហ ឬ សឹង,គន់,គុណ,គុន ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com