កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ទទួលស្គាល់ថា Man Utd សមនឹងឈ្នះ Spurs
× លោក Jose Mourinho បានទទួលស្គាល់ថាក្រុម Tottenham Hotspur សមនឹងចាញ់ Manchester United ក្នុងជំនួបក្របខណ្ឌ Premier League នៅយប់ថ្ងៃទី៤ ខែធ្នូ។ នេះជាបរាជ័យលើកដំបូងរបស់ Mourinho ក្នុងការដឹកនាំ Spurs សរុបទាំង៤ប្រកួត។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានត្រឡប់ទៅកាន់ទឹកដី Old Trafford សារជាថ្មី ក្រោយបិសាចក្រហមបញ្ចប់តំណែងកាលពី១ឆ្នាំមុន ពោលគឺក្នុងខែធ្នូ ឆ្នាំ២០១៨។ Mourinho ដែលឡើងទៅជំនួសតំណែងលោក Mauricio Pochettino ត្រូវដឹកនាំក្រុម Spurs ដើម្បីជួបក្រុមចាស់ Man Utd ប៉ុន្តែទទួលបានត្រឹមបរាជ័យ ២-១ ក្នុងជំនួនសប្តាហ៍ទី១៥ នៃលីគកំពូលអង់គ្លេស។
«ខ្ញុំគិតថាពួកគេ (Man Utd) សមនឹងទទួលបានជ័យជំនះនេះ ដោយពួកគេលេងបានល្អនៅតង់ទីមួយ ស្របពេលយើងចាប់ផ្តើមមិនបានល្អទាល់តែសោះ។ ខ្ញុំគិតថារយៈពេល ៣០ នាទីដំបូងពួកគេជាក្រុមល្អបំផុត ហើយហេតុផងតែមួយគត់ដែលយើងចាញ់នោះគឺភាពខ្លាំងក្នុងរយៈពេល៣០នៅទីនោះ។ នេះជាការអះអាងរបស់អ្នកចាត់ការរហស្សនាម Special One។
Mourinho បន្ថែមថា៖«ប្រសិនបើខ្ញុំមើលទៅ៣ប្រកួតមុនដែលយើងបានឈ្នះ យើងមិនបានចាប់ផ្តើមការប្រកយតល្អឡើយ»។
អ្នកចាត់ការវ័យ៥៦ឆ្នាំ បានប្រាប់កូនក្រុមខ្លួនពីការលេងនៅ Old Trafford ថា កីឡាករមួយចំនួនដូចជាខ្សែបម្រើ Scott McTominay រួមទាំងខ្សែប្រយុទ្ធ Rashford ជាដើមសុទ្ធតែជាកីឡាករដែលបង្កើតហានិភ័យឲ្យគូប្រជែងខ្លាំងបំផុត។ ដូចជាជំនួបនេះអ៊ីចឹង Rashford អាចរកបានដល់ទៅ២គ្រាប់ និងឱកាសរកគ្រាប់មួយចំនួនទៀត។ ចំណែកមួយគ្រាប់របស់តាមស្មើរបស់ Dele Alli លោក Mourinho ថាជាគ្រាប់សំណាងប៉ុណ្ណោះ៕
Tag:
Jose Mourinho
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com