ក្រុមហ៊ុន VIVO ដែលជាម្ចាស់ឧបត្ថម្ភជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្ររដូវកាលថ្មី PUBG MOBILE Club Open 2019 Fall Split បានផ្តល់នូវសមត្ថភាពកាន់តែខាំ្លងក្លាបន្ថែមទៀត សម្រាប់អ្នកលេងហ្គេមជាច្រើន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ។ នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ក្រុមហ៊ុន VIVO ដែលនាំមុខគេ បាននាំយកនូវស្មាតហ្វូនស៊េរីថ្មី NEX 3 ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការជួយពួកគេ នៅក្នុងការលេងហ្គេមបានយ៉ាងរលូនបំផុត។ នៅក្នុងការប្រកួតនេះមាន ១៦ ក្រុម ដែលនឹងប្រកួតដើម្បីដណ្តើមយកប្រាក់រង្វាន់សរុបដល់ទៅ ២.៥ លានដុល្លារអាមេរិក។
NEX 3 គឺជាស្មាតហ្វូនថ្នាក់ប្រណិត Flagship ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ស្ថិតនៅក្នុងគ្រួសារនៃត្រកូល NEX series ហើយបើក្រឡេកមើលទៅលើការរចនារូបរាងរបស់ស្មាតហ្វូននេះវិញ គឺពិតជាមានភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀត ដែលនឹងពង្រឹងទៅលើសមត្ថភាពរបស់អ្នកលេងហ្គេមឱ្យឈានទៅដល់កម្រិតកំពូល នៅក្នុងការប្រកួតនេះថែមទៀត។ ស្មាតហ្វូន NEX 3 ភ្ជាប់ជាមួយនឹងមុខងារ Gaming Optimizer ដែលបង្កើនល្បឿនទៅលើការលេងហ្គេមកាន់តែប្រសើរជាងមុន និងអស្ចារ្យជាងមុន ដែលពួកគេនឹកស្មានមិនដល់។
ការភ្ជាប់ជាមួយនឹងមុខងារ ក្នុងការលេងហ្គេមកាន់ខ្លាំងក្លាជាងមុន សម្រាប់ជួយឱ្យអ្នកលេងហ្គេមឈ្នះក្នុងការប្រកួត
ស្មាតហ្វូនស៊េរីថ្មី NEX 3 នេះមានការ Upgrade ទៅលើមុខងារ ក្នុងការលេងហ្គេមជាច្រើនតាមរយៈការផ្តល់នូវ Functions ជាច្រើនដូចជា Multi-Turbo Engine ដែលមានការបញ្ចូលគ្នានូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែលធ្វើឱ្យអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមិនធម្មតានោះទេ។
ស្មាតហ្វូន NEX 3 នេះ មានភ្ជាប់ជាមួយនឹងមុខងារ Turbo Mode ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ហ្គេម PUBG MOBILE នេះ។ នៅពេលដែលមុខងារនេះ បើកដំណើរការនោះ សម្រាប់មុខងារ Display Optimization នឹងទ្រទ្រង់ដល់ទៅកម្រិត PUBG MOBILE ជាមួយនឹងកម្រិត frame rate ខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។ នេះគឺជាមុខងារផ្តាច់មុខដែលជាការសហការគ្នារវាងក្រុមហ៊ុនVIVO និងក្រុមហ៊ុន PUBG MOBILE ។ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Ultra Game Mode ដែលបិទទៅលើ messages និង alerts ដែលធ្វើឱ្យអ្នកលេងហ្គេមជាច្រើន អាចផ្តោតតែទៅលើការលេងហ្គេមនឹងធ្វើឱ្យពួកគេទទួលបានជ័យជម្នះផងដែរ។
កាមេរ៉ា 3 គ្រាប់ខ្លាំងក្លាក្នុងការថតរូបភាពដ៏អស្ចារ្យ
សម្រាប់មុខងារកំពូលៗជាច្រើនទៀតនៅលើស្មាតហ្វូន NEX 3 នេះមានដូចជាការប្រើប្រាស់ជាមួយនឹងអេក្រង់ទឹកធ្លាក់គែមកោង Waterfall FullView™ Display ដែលមានអេក្រង់ធំដល់ទៅ 99.6% បើធៀបជាមួយនឹងតួខ្លួនរបស់ស្មាតហ្វូននេះ។ វានឹងធ្វើឱ្យអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ ដែលពួកគេនឹកស្មានមិនដល់ថែមទៀត ស្មាតហ្វូន NEX 3 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 64MP Main Camera ជាមួយនឹង 13MP Wide-Angle Camera និង 13MP Telescopic Camera ។ វាទ្រទ្រង់ទៅលើមុខងារជាច្រើន ដែលធ្វើឱ្យរូបភាពនេះច្បាស់កម្រិត HD និងការថតបានយ៉ាងស្រស់ស្អាតងាយស្រួលមែនទែន។
រលកសញ្ញា Dual Wi-Fi ដែលធ្វើឱ្យការលេងហ្គេមដំណើរការបានយ៉ាងរលូន
ជាមួយនឹងបច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 នេះដែលប្រើប្រាស់នូវរលកសញ្ញា dual WiFi signal networks នៅក្នុងពេលតែមួយដែលធ្វើឱ្យការលេងហ្គេម គឺដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យារពេល ឬរអាក់រអួលអ្វីនោះទេ។ វាគឺពិតជាល្អមែនទែនសម្រាប់ការលេងហ្គេមប្រភេទ PUBG Mobile នេះ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹង 2.4GHz និង 5GHz WiFi និងប្រើប្រាស់នូវ algorithms កម្រិតខ្ពស់ក្នុងការបង្កើនទៅលើការដំណើរការក្នុងបណ្តាញ Network ដើម្បីកាត់បន្ថយទៅលើការពន្យារពេល និងបង្កើនទៅលើល្បឿនក្នុងការដោនឡូតថែមទៀត។ នៅពេលដែលបច្ចេកវិទ្យា Dual WLAN Acceleration technology នេះដំណើរការនោះ វានឹងពង្រឹងទៅលើល្បឿននៃការលេងហ្គេមកាន់តែប្រសើរជាងមុន។
កម្លាំងម៉ាស៊ីន Hardware ខ្លាំងក្លា
(អត្ថបទពាណិជ្ជកម្ម)