អត្ថបទពាណិជ្ជកម្ម
រកឃើញ​ជើង​ខ្លាំង​កំពូល អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ​ប្រចាំ​កម្ពុជា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​តំបន់​អាស៊ី​អាហ្វ្រិក​
05, Dec 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ដូ​មី​ណូ​ភី​ហ្សា​បានរៀបចំ​កម្ម​វី​ធី​ប្រកួត​ដ៏​ធំ​ប្រចាំឆ្នាំ គឺ​កម្មវិធី កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ ប្រចាំឆ្នាំ​២០២០ “Fastest Pizza Maker 2020” ដែលជា​កម្ម​វី​ធី​លំដាប់ថ្នាក់​ពិភពលោក ស្វែងរក​ជើង​ខ្លាំង វគ្គ​ផ្ដាច់​ព្រាត់ ដើម្បី​ក្លាយខ្លួនជា​តំណាងឱ្យ​កម្ពុជា ចូលរួម​ក្នុងការ​ប្រកួត​ដ៏​រំភើប​អស្ចារ្យ ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅក្នុង​តំបន់​អាស៊ី​អាហ្វ្រិក​។
 
​ក្នុងការ​ប្រកួត​ម្សិលមិញ​នេះ មានការ​ចូលរួម​ពី​បេក្ខជន​និង​បេ​ក្ខ​នារី​សរុប ចំនួន​២០​រូប ដោយ​ក្នុងនោះ​មាន​បេ​ក្ខ​នារី​ចំនួន​៣​រូប​ចូលរួម​ផងដែរ​។ សម្រាប់​ម្ចាស់​ជ័យលាភី​លេខ​មួយ និង​ជា​ម្ចាស់​ពានរង្វាន់​កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ សម្រាប់​ឆ្នាំ​២០២០ បាន​ទៅលើ​បេក្ខជន ឈ្មោះ ផន សំបូរ ចំណាយ​រយៈពេល​ត្រឹមតែ ១​នាទី​៤៨​វិនាទី តែប៉ុណ្ណោះ ក្នុងការ​ធ្វើ​ភី​ហ្សា​បី ដែល​ទទួលបាន​ពាន​កំពូល អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ​មួយ ព្រមទាំង​រង្វាន់​លើកទឹកចិត្ត​ផ្ដល់​ប្រាក់ខែ ឱ្យ​មួយខែ និង​ដំណើរ​កំសាន្ត​ក្នុងស្រុក​ផងដែរ​។ ចំណែកឯ ម្ចាស់​ជ័យលាភី​លេខ​ពីរ បាន​ទៅលើ​បេក្ខជន​ឈ្មោះ គន ធា​រិ​ទ្ធ ចំណាយពេល​រយៈ​១​នាទី​៥៨​វិនាទី ក្នុងការ​ធ្វើ​ភី​ហ្សា​បី ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ប្រាក់ខែ កន្លះ​ខែ និង​ដំណើរ​កម្សាន្ត​ក្នុងស្រុក​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​ប្រកួតប្រជែង​នេះ​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់ ទទួលបាន​ការដាក់​ពិន្ទុ​យ៉ាង​សុ​ក្រឹត្យ ពី​គណៈកម្មការ​ចំនួន​៤ រូប ដោយ​បេក្ខជន​និង​បេ​ក្ខ​នារី​នីមួយៗ តម្រូវឱ្យធ្វើ​ភី​ហ្សា​ចំនួន​បី​ដែលមាន​រសជាតិ​ផ្សេងគ្នា ហើយ​សម្រាប់​ការដាក់​ពិន្ទុ​ទៀតសោត​ផ្ដោត​សំខាន់​ទៅលើ ៣ ចំណុច​រួមមាន​៖ ការធ្វើ​ភី​ហ្សា​បាន​លឿង​ជាងគេ​, ភាព​ស្អា​តនៃ​ការរៀបចំ​ភី​ហ្សា និង​បរិ​មាណនៃ​គ្រឿងផ្សំ​។ កម្មវិធី​ប្រកួត កំពូល​អ្នកធ្វើ​ភី​ហ្សា​លឿន​ជាងគេ​នេះ ធ្វើឡើង​ដើម្បី​ស​ម្រឹត​សម្រាំង ស្វែ​ករក​បេក្ខជន​ឬ​បេ​ក្ខ​នារី ជើង​ខ្លាំង​តែ​មួយរូប​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​ពិត ក្លាយ​ខ្លូន​ជា​មា្ច​ស់ពានរ​ង្វាន់ ព្រមទាំង​ទទួលបាន​ឱកាស​ឈានទៅដល់​ការប្រកួត​លំដាប់ថ្នាក់​ពិភពលោក​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខនេះ​។​
 
​ទំនាក់ទំនង​សម្រាប់​ការ​កុម្មង់ និង ដឹកជញ្ជូន​ឥតគិតថ្លៃ​: 18002020
​កុ​ម៉​ង់​តាម​អន​ឡាញ​: www.dominos.com.kh
​កុ​ម៉​ង​តាម Mobile app : Domino’s Pizza Asia Pacific
​ហ្វេ​ស​ប៊ុ​ក : Domino's Pizza (KH)



















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com