កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ នៅ ស្រី​ពៅ រំពឹង​ទទួលបាន​មេដាយ​ជូន​ជាតិ តាមរយៈ​បច្ចេកទេស​ហ្វឹកហាត់​នៅ​ជប៉ុន​
06, Dec 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កីឡាការិនី នៅ ស្រី​ពៅ រំពឹងថា ខ្លួន​នឹង​អាច​ទទួលបាន​មេដាយ​ជូន​កម្ពុជា នៅក្នុង​ការប្រកួត​ប្រដាល់សកល នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ហ្វីលីពីន​។​


 
​កីឡាការិនី​ប្រដាល់សកល​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​រូបនេះ បាន​និយាយថា ការហ្វឹកហាត់​ខ្លួន​នៅ​ជប៉ុន មុន​ការប្រកួត​នៅ​ស៊ី​ហ្គេម​នេះ បានធ្វើឱ្យ​នាង ទទួលបាន​បច្ចេកទេស​ជាច្រើន សម្រាប់​តតាំង​ជាមួយ​គូប្រកួត​។ ជាពិសេស​ជំហរ ក្នុងការ​វាយបក​ទៅ​ដៃគូ​ប្រកួត​វិញ​។ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 
 
​ដ្បិត ស្រី​ពៅ មាន​ក្តី​រំពឹង​បែបនេះ​ក្តី ប៉ុន្តែ​នាង​នៅតែ​មើលឃើញថា កីឡាការិនី​ប្រដាល់សកល​របស់​ថៃ និង​ហ្វីលីពីន សុទ្ធ​តែមាន​បច្ចេកទេស​ខ្ពស់​លើ​កីឡា​ប្រភេទ​នេះ​។ «​ខ្ញុំ​នឹង​ប្ដេជ្ញា​ថា យក​មេដាយ​ជូន​ជាតិ​ឱ្យបាន​ទោះជា​មេដាយ​អ្វី​ក៏ដោយ ព្រោះ​វា​ជា​(​ការប្រកួត​)​លើក​ទី​១​របស់ខ្ញុំ​» ។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី នៅ ស្រី​ពៅ ដែល​បាន​អះអាង​មុន​ការប្រកួត​មកដល់​។​
 
​កីឡាការិនី នៅ ស្រី​ពៅ នឹងត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម នៅ​ថ្ងៃទី​៨ ធ្នូ​។ ចំណែក​កីឡាការិនី វី ស្រី​ខួច ក៏​រង់ចាំ​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ​៕

Tag:
 ស៊ី​ហ្គេម​
  នៅ ស្រី​ពៅ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com