កីឡាជាតិ
ជាតិ
កម្ពុជា​កើន​មេដាយមាស ខណៈ​ប៉េតង់ ប្រដាល់ និង​គុន​ខ្មែរ សុទ្ធតែ​កក់​មេដាយ​ទុក​
06, Dec 2019 , 6:29 am        
រូបភាព
ក្រុមកីឡាការិនីប៉េតង់ពេលទទួលមេដាយ និងក្រុម​កីឡាករដែលត្រៀមដណ្តើមមេដាយ​លើ​វិញ្ញាសារៀងៗខ្លួន។ រូបថត Camsoc និងអគ្គនាយកដ្ឋានកីឡា
ក្រុមកីឡាការិនីប៉េតង់ពេលទទួលមេដាយ និងក្រុម​កីឡាករដែលត្រៀមដណ្តើមមេដាយ​លើ​វិញ្ញាសារៀងៗខ្លួន។ រូបថត Camsoc និងអគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
​ក្រុមកីឡា​ការិនី​ប៉េតង់​វិញ្ញាសា​៣​ទល់​៣ ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ដួង ឌី​ណា​, ឃួន យ៉ា​រី និង វង ចន្ថា បានឈ្នះ​មេដាយមាស ក្រោយ​ស៊ី​ក្រុម​ម៉ាឡេស៊ី ១៣-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​។ ជោគជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ទទួលបាន​មេដាយមាស​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​។ មេដាយ​សរុប​ដែល​កម្ពុជា​បាន​នៅពេលនេះ គឺ មាស​២ ប្រាក់​៣ និង​សំរឹទ្ធ​១៧​។​



អត្ថបទទាក់ទង


​ជំនួប​កាលពី​ម្សិលមិញ​ផងដែរ កម្ពុជា​បាន​កក់​ទុក​មេដាយ​យ៉ាងហោច​បី​បន្ថែមទៀត ដោយ​ក្រុមកីឡា​ប៉េតង់​វាយ​គូ​បុរស ប្រដាល់សកល​ទម្ងន់​៦៤​គីឡូក្រាម និង​គុន​ខ្មែរ​ទម្ងន់​៦៣.៥​គីឡូក្រាម សុទ្ធតែ​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​តំបន់​ដែល​ត្រូវ​ទទួលបាន​មេដាយ​។​

​សម្រាប់​វិញ្ញាសា​ប៉េតង់​វាយ​គូ​បុរស ដែលមាន​កីឡាករ​សុខ ចាន់​មាន និង​ញ៉ែម បូរ៉ា បាន​យកឈ្នះ​ឥណ្ឌូណេស៊ី ១៣-១ ឈ្នះ​វៀតណាម ១៣-១១ តែ​ចាញ់​ថៃ ១០-៨​។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថៃ​ត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា ខណៈ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ឡាវ នា​ថ្ងៃទី​៦ ខែធ្នូ នេះ​។​

​រីឯ​ការប្រកួត​ប្រដាល់សកល កីឡាករ ស៊ីវ សុខ​ម៉េង ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម កីឡាករ យ៉ុង ដា​រ័ត្ន ក៏​ឈានទៅ​កាន់​វគ្គ​នេះ​ផងដែរ ក្រោយ​យកឈ្នះ​កីឡាករ​ទី​ម័​រ​ខាងកើត QUINTAS DA SILVA JONEZI EMANUEL ៤-១ ក្នុង​លទ្ធផល ៤-១ ទម្ងន់​៦៤​គីឡូក្រាម​។​

​ចំណែក​ប្រភេទ​វិញ្ញាសា​គុន​ខ្មែរ កីឡាករ ឡៅ ចិ​ត្រា បាន​យកឈ្នះ​កីឡាករ​ឡាវ Banxabeth Soubinh ក្នុង​លទ្ធផល ៣០-២៧ ដើម្បី​ឡើងទៅ​ជួប​កីឡាករ​ថៃ Khundam Norapat នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


​មេដាយ​ដែល​កម្ពុជា​ទទួលបាន​រួម​មាន​៖

​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧
-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១


Tag:
 ស៊ីហ្គេម
  SeaGames
  ប៉េតង់
  ប្រដាល់
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com