កីឡាអន្តរជាតិ
អន្តរជាតិ
Everton បញ្ច​ប់លោក Silva ពី​តំណែង​អ្នកចាត់ការ ក្រោយ​ក្រុម​ធ្លាក់​ទៅ​តំបន់​កាត់ចោល​
06, Dec 2019 , 10:06 am        
រូបភាព
Everton បណ្តេញ​អ្នកចាត់ការ​ទូទៅ​លោក Marco Silva ចេញពី​តំណែង​បន្ទាប់ពី​ដឹកនាំ​ក្រុម​បាន​រយៈពេល​១៨​ខែ​។ ការ​បណ្តេច​នេះ​កើតឡើង​ក្រោយ​ក្រុម​រហ្សនាម​ស្ក​គ្រាប់​លេង​មិន​បានល្អ​ទាល់តែសោះ​ក្នុង​ក្របខណ្ឌ Premier League នៅ​រដូវ​កាល​នេះ និង​ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប Everton តាមរយៈ​វេ​ប​សាយ​ផ្ទាល់​របស់ខ្លួន​។​


 
​ការបរាជ័យ ៥-២ ក្រោម​ថ្វី​ជើង​ក្រុម Liverpool នៅ Anfield នៅ​យប់​ថ្ងៃទី​៤ ខែធ្នូ​គឺជា​ការ​ចាញ់​លើក​ទី​៩​របស់ Everton ចំណោម​ការប្រកួត​សរុប​ទាំង​១៥​លើក ដែល​នាំ​ពួកគេ​ធ្លាក់​ទៅកាន់​លេខ​រៀង​ទី​១៨ ក្នុង​តារាង​ចំណាត់ថ្នាក់​លី​គ​កំពូល​អង់គ្លេស​។​
 
Silva អ្នកចាត់ការ​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៤២​ឆ្នាំ បាន​ចាក​ចេញពី Watford ហើយ​ឡើងទៅ​ដឹកនាំ Eveton កាលពី​ខែឧសភា ឆ្នាំ​២០១៨​។ ក្រោម​ការដឹកនាំ​របស់​ចំនួន​៦០​ប្រកួត Eveton ឈ្នះ​២៤ និង​ចាញ់ ២៤​លើក បើទោះជា​ក្រុម​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ​ថ្លៃៗ​ចូល​ក្តី​។​
 
​សម្រាប់​តំណែង​ដែល​នៅ​ទំនេរ​ក្រោយ​បញ្ច​ប់លោក Silva បេក្ខភាព​ដែល​អាចមក​ជំនួស​អាចមាន​លោក Vitor Pereira គ្រូបង្វឹក​ក្រុម Shanghai SIPG នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ចិន ក៏ដូចជា​លោក David Moyes ដែលជា​អតីត​គ្រូ​ចាស់​ផងដែរ​។ ក្លិប​ក៏បាន​អះអាង​ដែលថា ពួកគេ​នឹង​តែងតាំង​អ្នកចាត់ការ​ថ្មី​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​
 
​ដោយឡែក​អ្នក​ជំនួស​បណ្តោះអាសន្ន ត្រូវប្រគល់​ឲ្យ​អតីត​ខ្សែប្រយុទ្ធ Duncan Ferguson ដើម្បី​ដឹក Everton ជួប Chelsea នៅក្នុង​ការប្រកួត​លី​គ​សប្តាហ៍​ទី​១៦ នៅ​ថ្ងៃទី​៧ ខែធ្នូ​នេះ​៕

Tag:
 Marco Silva
  Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com