កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ សុខ ចាន់មាន និងញ៉ែម បូរ៉ា បានមេដាយប្រាក់ក្រោយចាញ់ថៃ ១៣-៥
× កីឡាករប៉េតង់ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ា ទទួលបានមេដាយប្រាក់លើវិញ្ញាសាវាយគូបុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បន្ទាប់ពីពួកគេបានចាញ់ក្រុមថៃ Sriboonpeng Sarawut និង Sangkaew Thanakorn ក្នុងលទ្ធផល ១៣-៥ ។
ក្រុមកីឡាករឡាវ Keokannika Phoudthala និង Lattanaborvone Souphakone និងក្រុមកីឡាករ Ahmad Temizi Mohamad Nuzul Azwan និង Mohd Bakri Mohd Firdaus Adli បានមេដាយសំរឹទ្ធស្ទួន ក្រោយប្រកួតចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មកដល់ពេលនេះ មេដាយដែលកម្ពុជាទទួលបានរួមមាន មាស២ ប្រាក់៤ សំរឹទ្ធ១៧ សរុប២៣មេដាយ
កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៧
-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២
-កីឡាករ ឆេម សីឡា សំរឹទ្ធ២
-កីឡាការិនី អេង ស៊ូម៉ាឡា សំរឹទ្ធ២
កីឡាប៉េតង់៖ មាស១ ប្រាក់១
-ក្រុមនារីបីទល់បី (ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា) មេដាយមាស ១
-វាយគូបុរស (សុខ ចាន់មាន និងយ៉ែម បូរ៉ា) មេដាយប្រាក់១
កីឡាសីប៉ាក់តាក្រ (សីដក់)៖ ប្រាក់១
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា, ឈន សុខុម, ឈុំ ហាប់ឈុន, ជាតិ ខេមរិន្ទ) ប្រាក់១
Tag:
ស៊ីហ្គេម
SeaGames
ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com