អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន SINGMENG ចូលរួម​លើកកម្ពស់​ការអាន​សៀ​ភៅ​
06, Dec 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា ក្រុមហ៊ុន SINGMENG បាន​ចូលរួម​ចែករំលែក នូវ​ក្តី​ស្រលាញ់​ចំពោះ​អ្នក​ស្រលាញ់​ការអាន​គ្រប់ៗ​គ្នា​។ ហេតុដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន SINGMENG បន្ត​ស្វះ​ស្វែងរក​គ្រប់​វិធី ដើម្បី​ផ្គត់ផ្គង់​សេវា​របស់ខ្លួន សំដៅ​លើកកម្ពស់​ការចែក​រំលែក​ចំណេះដឹង និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​តាមរយៈ​ការអាន​។
 
​ជាក់ស្តែង​នៅក្នុង​ក្រុមហ៊ុន SINGMENG ក៍មាន​បណ្ណាល័យ​សម្រាប់​ឱ្យ​បុគ្គលិក​គ្រប់គ្នា​អាច​ខ្ចី​សៀវភៅ​ទៅ អាន​នៅផ្ទះ ឬ​អាន​ពេល​សម្រាក​ក្រោយពេល​ញាំ​អាហារ​ថ្ងៃត្រង់​។   ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ការអភិវឌ្ឍន៍​ផ្នែក​ខួរក្បាល​និង​ការគិត​ដ៍​អស្ចារ្យ​សម្រាប់​ការអាន​សៀវភៅ​(​ទាំង​ការអាន​សៀវភៅ​ដោយផ្ទាល់ ទាំង​ការអាន​តាម ស្មា​ត​ហ្វូ​ន កុំ​ភ្យូ​ទ័​រ អាយ​ផេ​ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទៀត​) ។ 


 
​អត្ថប្រយោជន៍​១០ យ៉ាង​បានមកពី​ការអាន​សៀវភៅ​៖
 
១. ធ្វើ​ឲ្យ​សុខភាព​ខួរក្បាល​ល្អ​
២. កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
៣. បង្កើន​ចំណេះដឹង​
៤. ចេះ​និង​ចាំ​ពាក្យ​បាន​ច្រើន​
៥. ជួយ​អភិវឌ្ឍ​ការចងចាំ​
៦. ធ្វើ​ឲ្យ​បច្ចេកទេស​ក្នុងការ​វិភាគ​មាន​ភាពប្រសើរឡើង​
៧. ធ្វើ​ឲ្យ​អ្នកចេះ​យកចិត្តទុកដាក់​និង​ផ្តោតអារម្មណ៍​
៨. ធ្វើ​ឲ្យ​សមត្ថភាព​ក្នុងការ​សរសេរ​ប្រសើរឡើង​
៩. ជួយ​ឲ្យ​ផ្លូវចិត្ត​ស្ងប់ស្ងាត់​
១០. ការកម្សាន្ត​ដោយ​ឥតគិតថ្លៃ​


 
​សព្វថ្ងៃនេះ​ការធ្វើដំណើរ​ឬ​ការ​ទៅរក​ការកម្សាន្ត​សប្បាយ​នានា​មានតម្លៃ​ថ្លៃ​គួរសម​។ ដូច្នេះ​បើ​យើង​ជំនួស​វា ដោយ​ការអាន​សៀវភៅ​វិញ វា​អាចជួយ​កាត់បន្ថយ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​អ្នក​បាន ដោយ​វា​បាន​នាំ​អារម្មណ៍​របស់​អ្នក​ចូលទៅ​សាច់រឿង​ក្នុង​សៀវភៅ​ទាំងនោះ​។ ការអាន​បានធ្វើ​ឲ្យ​ខួរក្បាល​មាន​សកម្មភាព​ជាប់លាប់ ហើយ​វា​អាចជួយ​បង្ការ​មិន​ឲ្យ​ខួរក្បាល​បាត់បង់​នូវ​សមត្ថភាព​។ អ្នកអាន​ច្រើន​នឹង​ជួបប្រទះ​ពាក្យ​ដដែលៗ​និង​ស្គា​ល់ពី​ពាក្យថ្មីៗ​ផងដែរ​។ ពេល​អាន​ខួរក្បាល​អ្នក​បានធ្វើការ​វិភាគ​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​សៀវភៅ​។ 


 
​ការអាន​អាចជួយ​ឲ្យ​អ្នករៀន​ផ្តោតអារម្មណ៍​ធ្វើ​អ្វីមួយ​ដោយ​គ្មានអ្វី​ផ្សេង​មក​រំខាន​ការផ្តោត​អារម្មណ៍​របស់​អ្នក​ឡើយ​។ អ្នក​ក៍មាន​សមត្ថភាព​ដើម្បី​ពង្រឹង​ការសរសេរ​បានល្អ​ជាង​មុន ហើយ​ចិត្ត​របស់​អ្នក​ក៍មាន​សេចក្តីសុខ ស្ងប់ស្ងាត់​ជាង​មុន​។ សម្រាប់​សៀវភៅ​មួយចំនួនធំ មិន​តម្រូវ​ឲ្យ​អ្នកទិញ​សៀវភៅ​ដែល​អ្នក​ត្រូវ​អាន​នោះទេ ព្រោះថា​អ្នក​ក៏​អាច​ចូលទៅ​អាន​នៅក្នុង​បណ្ណាល័យ​តូចធំ​ឬ​តាម​អន​ឡាញ​បាន​ផងដែរ​។ ហើយ​វិធី​ដែល​ស្រួល និង​មិន​អស់ប្រាក់​ព្រមទាំង​ចំណេញ​ពេល មួយទៀត​នោះ​គឺ ការទាញយក​សៀវភៅ​ទាំងនោះ​ពី​អ៊ិន​ធឺ​ណិ​ត ដាក់​ក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចរ​បស់​អ្នក ហើយ​លោកអ្នក​ចង់​អាន​នៅពេលណា ឬ​កន្លែង ណា​ក៍បាន​។ 
 
​បើ​លោកអ្នក​កំពុង​ពិបាក​ក្នុងការ​សម្រេចចិត្តថា​គួរ​ជ្រើសរើស សេវាកម្ម​អ៊ីនធឺណិត​មួយណា ដើម្បី​ផ្គត់ផ្គង់ តម្រូវការ​អាជីវកម្ម​របស់លោក​អ្នកនោះ កុំ​ភ្លេច​ក្រុមហ៊ុន SINGMENG មាន​ផ្តល់​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត ល្បឿន​លឿន និង​ទំនុកចិត្ត​ខ្ពស់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ផ្នែក​លក់ : 096 666 1888 / 089 966 888 / 023 860 666. ឬ​ចូលទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ Website: www.smtelemedia.com 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com