លោក Felix ឌឺ​អ្នកកាសែត​វៀតណាម​ដែល​លួច​ថត​កម្ពុជា​ពេល​ហ្វឹកហាត់​
កីឡាជាតិ
ជាតិ
លោក Felix ឌឺ​អ្នកកាសែត​វៀតណាម​ដែល​លួច​ថត​កម្ពុជា​ពេល​ហ្វឹកហាត់​
06, Dec 2019 , 3:11 pm        
រូបភាព
​នា​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិកម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ (U22) លោក Felix Dalmas មិនបាន​បញ្ជាក់​ពី​ទម្រង់​លេង​របស់​កម្ពុជា​ក្នុងជំនួប​ជាមួយ​វៀតណាម​ឡើយ​។ លោក​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​ថា ទម្រង់​លេង​របស់​កម្ពុជា​បែបណា​នោះ វៀតណាម​ដឹង​ច្បាស់​ហើយ ព្រោះ​អ្នកកាសែត​វៀតណាម​បាន​ទៅ​ថត​កម្ពុជា​ពេល​ហ្វឹកហាត់​។ គ្រូបង្វឹក​វៀតណាម បាន​បដិសេធ​ករណីនេះ​។​

 
«​ក្រោយ​ផ្តួល​ម៉ាឡេស៊ី តើ​ជំនួប​ថ្ងៃស្អែក ក្រុម​លោក​នឹង​លេង​ប្រយុទ្ធ ឬ​ទម្រង់​ការពារ​វាយបក​?» នេះ​ជា​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​។ លោក Felix Dalmas បាន​ឆ្លើយតប​ថា​៖ «​យើង​មាន​ក្បួន​លេង​ជាក់លាក់​ដែល​នាំ​ឲ្យ​កម្ពុជាមកដល់​វគ្គ​នេះ​។ អ្នកកាសែត​វៀតណាម​បាន​ទៅលួច​មើល​ការហ្វឹកហាត់​របស់​យើង ខ្ញុំ​អាច​ប្រាប់​អ្នក​ថា ចាំ​ស្អែក​ទៅ ដឹង​ហើយ​។ 
 
​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ខ្មែរ គ្រូបង្វឹក​វៀតណាម លោក Park Hang-seo បដិសេធថា វៀតណាម​មិនបាន​បញ្ជូន​អ្នកកាសែត​ទៅ​ថត​ឡើយ ពីព្រោះ​គាត់​គោរព​កម្ពុជា​អស់ពី​បេះដូង​។ លោក​បាន​ពន្យល់ថា​៖ «​ខ្ញុំ​ដឹង​កម្ពុជា​លេង​យ៉ាងណា​ហើយ ដោយសារ​យើង​បាន​ថត​ពេល​កម្ពុជា​លេង​ផ្លូវការ​ហើយ​។ បើ​យើង​បញ្ជា ក៏​អ្នកកាសែត​វៀតណាម​មិន​ធ្វើតាម​ដែរ អ្នកកាសែត​រវល់​ណាស់​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង​ក៏បាន​ស្នើ​អ្នកកាសែត​វៀតណាម​កុំ​ធ្វើ​រឿង​ដ៏​ខ្មាសអៀន​បែបនេះ​។ ដឹងថា ស្រឡាញ់​ហើយ មិនបាច់​ធ្វើ​បែប​ហ្នឹង​ទេ​៕
 

Tag:
 SEA Games
  ស៊ី​ហ្គេម​
  ហ្វីលីពីន​
  Felix Dalmas
  ជម្រើសជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com