អត្ថបទពាណិជ្ជកម្ម
ចាំ​ដល់​ណា​ទៀត​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ Huawei តម្លៃ​២៥៩​ដុល្លារ តែ​គុណភាព​វិញ​កប់​ខ្លាំង​!
06, Dec 2019 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ​២​បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់ខ្លួន​គឺ Huawei Y9s ដែលមាន​តម្លៃ​ត្រឹមតែ ២៥៩​ប៉ុណ្ណោះ​ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​។​
 
Huawei Y9s គឺ​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ចាប់ពី​ថ្ងៃនេះ​ទៅ សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទុក​នឹង​ទទួលបាន​ស្មា​ត​ហ្វូ​ន​នៅ​ថ្ងៃទី ១២.១២.២០១៩ រួមជាមួយ​កាដូ​បន្ថែ​មកា​តាប​ស្ពាយ​ក្រោយ (Huawei Bagpack) និង​ស៊ីម​កាត Smart លេខ​ពិសេស​ផងដែរ​។ ដើម្បី​ធ្វើការ​កុម្ម៉ង​បាន​សូម​ទៅកាន់ Huawei Concept Store នៅតាម​ផ្សារ​ទំនើប និង ហាង​លក់​ទូរ​សព្ទ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​។​
 
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ចុងក្រោយ​របស់ Huawei នេះ​មាន​២​ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ខ្មៅ និង ពណ៌​គ្រី​ស្ទាល់ ដោយបាន​បំពាក់​នៅ​ទំហំ RAM 6GB រីឯ ROM វិញ​ដល់​ទៅ 128GB និង អាច​បន្ថែ​មមែ​ម​ម៉ូ​រី​រហូតដល់ 512GB ទៀតផង​។ កាន់តែ​ពិសេស HUAWEI Y9s បំពាក់​កាមេរ៉ា AI ក្រោយ​ចំនួន​៣​គ្រាប់​, ប្លង់​ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់​ទូលាយ (Ultra Wide Angle) ទំហំ 8MP និង ប្លង់​ព្រាល (Depth Camera) ទំហំ 2MP ចំណែក​កាមេរ៉ា​មុខជា​កាមេរ៉ា​សែ​ល​ហ្វី (Pop-up Selfie Camera) ទំហំ​ដល់​ទៅ 16MP ឯណោះ សម្រាប់​ទំហំ​ថ្ម​គឺ 4000 mAh ដែល​អាច​ប្រើប្រាស់​បាន​ពេញ​១​ថ្ងៃ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Huawei Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com