ជាតិ
ថវិកា​សម្រាប់ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កើន​ជាង​១០០​លាន​ដុល្លារ​
06, Dec 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ​នេះ ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​សម្រាប់ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់​ម៉ែត្រ បាន​កើន​ឡើងដល់ ៧០​លាន​ដុល្លារ និង​ប្រាក់រៀល ៣២​លាន​រៀល​។ នេះ​បើតាម​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃនេះ​។​


 
​បើ​គិត​ទាំង​ថវិកា​ដែល​បញ្ចេញ​ដោយ​រដ្ឋាភិបាល ៣០​លាន​ដុល្លារ​ទៀត ទឹកប្រាក់​សរុប​សម្រាប់​អភិវឌ្ឍន៍​មន្ទីរពេទ្យ​កាល់ម៉ែត មកដល់ពេលនេះ​គឺមាន​ចំនួន​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក​។​
 
​សម្ដេច​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​គិត​ទាំង​ថវិការ​៣០​លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​ផង ចំនួន​ទឹកប្រាក់​ឡើងដល់​ជាង​១០០​លាន​ដុល្លារ​ដែល​ធ្វើឱ្យ​យើង​មានលទ្ធភាព រៀបចំ​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ព​ហុប​ច្ចេកទេស សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​ចូលរួម​បរិច្ចាគ ដើម្បី​សង្គ្រោះ​ជិវិត​មនុស្ស​តប​តាម​ការអំពាវនាវ​រប​ស់​ខ្ញុំ​»​។​
 
​ការ​រៃអង្គាស​ថវិកា​សប្បុរស​ជន​មក​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ គឺ​បានចាប់ផ្ដើម​តាំងពី​ពីរ​សប្ដាហ៍​មុន ខណៈដែល​សម្ដេច​បាន​ទៅ​កំដរ​ម្ដាយក្មេក​សម្រាក​ព្យាបាល និង​បាន​មើលឃើញ​ពី​ភាពខ្វះខាត​អគារ និង​សម្ភារៈ​នៅ​មន្ទីរពេទ្យ​មួយ​នេះ​៕

Tag:
 កាល់ម៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com