ជាតិ
អាល្លឺម៉ង់ផ្ដល់កម្ចី៤១លានដុល្លារដល់កម្ពុជា ជួយគម្រោងអគ្គិសនីជនបទនិងអភិបាលកិច្ចថ្នាក់ក្រោមជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខាងស្ដាំ) រួមជាមួយលោក Julian Sch¬tz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម
× ភ្នំពេញ៖ អាល្លឺម៉ង់ផ្ដល់កម្ចី៤១លានដុល្លារដល់កម្ពុជា ដើម្បីជួយគម្រោងអគ្គិសនីជនបទនិងអភិបាលកិច្ចថ្នាក់ក្រោមជាតិ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Julian Schutz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KFW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននិងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៣ ដែលក្នុងនោះមានទឹកប្រាក់ប្រមាណ៣៧លានអឺរ៉ូ (ស្មើ៤១លានដុល្លារ)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កិច្ចព្រមពៀងដែលចុះហត្ថលេខាទាំង៣នេះ មានឥណទានសម្បទានទឹកប្រាក់៣០លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណង២លានអឺរ៉ូ ដែលទឹកប្រាក់ទាំងពីរនេះ ស្មើជាង៣៥,៥លាដុល្លា សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។ ចំណែកឯកិច្ចព្រមព្រៀងមួយទៀត គឺហិរញ្ញប្បទាន ដែលមានទឹកប្រាក់៥លានអឺរ៉ូ ស្មើនឹង៥,៥លានដុល្លារ សម្រាប់ផែនការអនុវត្តគណន្យភាពសង្គ ដំណាក់កាលទី២។ កម្មវិធីនេះនឹងជួយពង្រីងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន អាល្លឺម៉ងបានផ្ដល់ទឹកប្រាក់ហិរញ្ញប្បទានប្រមាណ៦៤០លានដុល្លារ។ ហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្ដោតលើវិស័យ អភិវឌ្ឍន៍ជនបទ សុខាភិបាល និងវិស័យអភិបាលកិច្ច( យេនឌ័រ, កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ)។
Tag:
អាល្លឺម៉ង់
ហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com