កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ បាល់ទះកម្ពុជាឈ្នះវៀតណាម ៣-២ តែអស់ឱកាសដណ្តើមយកមេដាយ
× ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានទទួលជ័យជម្នះ៣សិត ទល់នឹង២សិត លើជម្រើសជាតិវៀតណាម នាការប្រកួតចុងក្រោយពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាជោគជ័យបង្គ្រប់កិច្ចប៉ុណ្ណោះ ខណៈកម្ពុជាបានហាលអាវទៅហើយ ក្រោយចាញ់២ប្រកួតដំបូង។
សម្រាប់ការប្រកួតចុងក្រោយក្នុងពូល B នាថ្ងៃសុក្រ ទី៦ ខែធ្នូ នេះ វៀតណាមបាននាំមុខកម្ពុជានៅសិតទីមួយ ក្នុងលទ្ធផល ២៥-២០ ។ កម្ពុជាឈ្នះវិញនៅសិតទីពីរ ក្នុងលទ្ធផល ២៦-២៤ ហើយសិតទីបី វៀតណាមឈ្នះសារជាថ្មីក្នុងលទ្ធផល ២៥-២១។ ពីរសិតចុងក្រោយ កម្ពុជាបានយកឈ្នះ ២៧-២៥ និង១៥-១១។
ការប្រកួតពីរលើកដំបូងនៅក្នុងពូល កម្ពុជាបានចាញ់ម្ចាស់ផ្ទះហ្វីលីពីន និងឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-០ ដូចគ្នា។ លទ្ធផលទាំងនេះ នាំឲ្យកម្ពុជាឈរត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល ដោយបន្តរង់ចាំរហូតដល់ថ្ងៃទី១០ ខែធ្នូ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៥ ដែលអាចប៉ះសិង្ហបុរី ឬវៀតណាម ម្តងទៀត។
នៅពូល A ថៃឈរលេខ១ និងឥណ្ឌូណេស៊ី ឈរលេខ២ រីឯពូល B ក្រុមដែលត្រូវឡើងទៅប្រជែងមេដាយ គឺក្រុមម្ចាស់ផ្ទះហ្វីលីពីន និងមីយ៉ាន់ម៉ា៕
Tag:
ស៊ីហ្គេម
SeaGames
បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com