ជាតិ
ពីនេះ ពីនោះ
សរសេរជា«ស្ថិតស្ថិរ» ក៏បាន សរសេរ«ឋិតថេរ» ក៏បាន សុទ្ធតែត្រឹមត្រូវ!
× ដើម្បីកុំឲ្យមានការប្រកែកគ្នាពីការប្រើពាក្យ«ស្ថិតស្ថិរ»អ៊ីចេះត្រូវ ហើយសរសេរជា«ឋិតថេរ»អ៊ីចេះត្រូវជាងនោះ វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះ អាចសរសេរមួយណាក៏បានគឺសុទ្ធតែត្រឹមត្រូវដូចគ្នា។
វចនានុក្រមខ្មែរសម្តេច ជួន ណាត ពាក្យ«ស្ថិតស្ថិរ» ឬ«ឋិតថេរ» បានបង្ហាញថា ពាក្យទាំងពីរនេះ ដើរតួជាគុណសព្ទមានន័យថា ដែលឋិតនៅយូរ,អង្វែង,ដែលតាំងនៅមាំមួន,ខ្ជាប់ខ្ជួន ដែលជាប់បានយូរ។ បើដើរតួជាកិរិយាសព្ទ មានន័យថា ជាប់យូរមកហើយ ដែលមិនដែលដាច់ មិនដែលឈប់។ ឧទារហណ៍៖ ធ្វើការឋិតថេរ៕
© រក្សាសិទ្ធិដោយ thmeythmey.com