ជាតិ
សត្វកុកជាច្រើន រកចំណីនៅលើវាលស្រែស្រូវប្រាំង ក្នុងរដូវរំហើយ!
× កណ្តាល៖ ជារៀងរាល់ថ្ងៃ មានសត្វកុកជាច្រើនហើរទាំងហ្វូងៗ ពីបឹង និងត្រពាំងខាងកើតនៃទន្លេបាសាក់ មករកចំណីនៅលើស្រែស្រូវប្រាំងនារដូវរំហើយ នៅតំបន់ត្រពាំងជើងមាស ក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោក នូវ សាន ដែលជាកសិករធ្វើស្រូវប្រាំងមួយកន្លែងនៅតំបន់ត្រពាំងជើងមាសនេះ បាននិយាយថា សត្វកុកទាំងនោះ តែងតែហើរមកចាប់ត្រី ឬសត្វល្អិតនានា ធ្វើជាចំណី នៅចន្លោះចាប់ពីម៉ោង៦ ឬ ៧ព្រឹក ហើយពួកវាត្រលប់ទៅកន្លែងដើមវិញ នៅម៉ោង៤ ឬ ៥លា្ងច ។
មូលហេតុបានជាសត្វកុកទាំងនោះ មករកចំណីស៊ីជាប្រចាំនៅលើវាលស្រែស្រូវរដូវប្រាំង ក្នុងតំបន់ត្រពាំងជើងមាស ព្រោះនៅតំបន់នេះ មានស្រះ បឹង និងត្រពាំងរាក់ៗជាច្រើន ដែលបង្កលក្ខណៈងាយស្រួលដល់សត្វទាំងស្វែងរកចំណី។ នេះជាការបញ្ជាក់របស់លោក នូវ សាន ដែលបានបន្ថែមថា សត្វកុកទាំងនោះ មករកចំណីនៅវាលស្រែក្នុងតំបន់ត្រពាំងជើងមាសនេះ ចន្លោះចាប់ពីចុងខែវិចិ្ឆកា ដល់ខែ មីនា ជារៀងរាល់ឆ្នាំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com