ជាតិ
អត្ថបទពាណិជ្ជកម្ម
Vietjet បើកផ្លូវ​ហោះហើរ​អន្តរជាតិ​៤​ខ្សែ​ពី​វៀតណាម​ទៅ​កោះ​បាលី សេ​អ៊ូ​ល និង តៃប៉ិ នា​ដើមឆ្នាំ ២០២០
07, Dec 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
(​ហូជីមិញ ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០១៩) ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កំពុង​កើនឡើង​នា​វិស្សមកាល​ចុងឆ្នាំ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​បើកផ្លូវ​ហោះហើរ​ផ្ទាល់​ជា​លក្ខណៈ​អន្តរជាតិ​ចំនួន ៤            ខ្សែ​បន្ថែមទៀត​ដោយ​ភ្ជាប់​ពី ទីក្រុង​ហាណូយ​ទៅកាន់ កោះ​បាលី ពី​ខ្ពង់រាប​កណ្តាល​ប្រទេស​វៀតណាម  ទីក្រុង​ដា​ឡា​ត់ ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល  ពី​ទីក្រុង​មជ្ឈមណ្ឌល​ភាគ​និរតី​ប្រទេស​វៀតណាម​ទីក្រុង​កាន់​ថូ (Cần Thơ) ទៅ​ទីក្រុង​សេ​អ៊ូ​ល និង​កោះ​កាន់​តៃប៉ិ​។
 
​ផ្លូវ​ហោះហើរ​ថ្មី​ទាំងនេះ​មាន​គោលបំណង​ពង្រីក​បណ្តាញ​ផ្លូវ​ហោះហើរ​អន្តរជាតិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង ខណៈពេល​ជាមួយគ្នា​យើង​ក៏​ផ្តល់ជូន​នូវ​ឱកាស​ធ្វើដំណើរ​កាន់តែច្រើន  សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង និង​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកដំណើរ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ល្បីល្បាញៗ​របស់​ប្រទេស​វៀតណាម​។​


 
​ដើម្បី​អបអរសាទរ​ចំពោះ​ការបើកផ្លូវ​ហោះហើរ​ថ្មី​នេះ សំបុត្រ​បញ្ចុះតម្លៃ​រាប់លាន​សន្លឹង​មានតម្លៃ​ចាប់ពី ០ ដុល្លារ (*) ត្រូវបាន​ផ្ដល់ជូន​អតិថិជន​ក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ចន្លោះ​ម៉ោង ១២:០០ - ១៤:០០ ម៉ោង​ក្នុងស្រុក​។ សំបុត្រ​បញ្ចុះតម្លៃ​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​របស់​ក្រុមហ៊ុន Vietjet រវាង​ប្រទេស​វៀតណាម និង កម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហ​បូរី ម៉ាឡេស៊ី និង មី​យ៉ាន់​ម៉ា ព្រមទាំង​រាល់​ជើងហោះហើរ​ជាមួយ Thai Vietjet ។​
 
​ជាពិសេស សំបុត្រ​បញ្ចុះតម្លៃ​សម្រាប់​រាល់​ជើងហោះហើរ​ទាំងអស់រ​វា​ង​ប្រទេស​វៀតណាម និង​ប្រទេស​ជប៉ុន អាច​ស្វែងរក​ក្នុងអំឡុងពេល​ផ្ដល់ជូន​ពិសេស​រយៈ ៣ ថ្ងៃនេះ​។ រយៈពេល​ហោះហើរ​សម្រាប់​សំបុត្រ​បញ្ចុះតម្លៃ​ទាំងនេះ​គឺ​ចាប់ផ្ដើម​ពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤  ខែតុលា​ឆ្នាំ ២០២០ ។​
 
​សំបុត្រ​សម្រាប់​ផ្លូវ​ហោះហើរ​ថ្មី​នេះ ក៏ដូចជា​សំបុត្រ​បញ្ចុះតម្លៃ​អាច​ស្វែង​រកបាន​នៅ​រាល់​គេហទំព័រ www.vietjetair.com  និង​ក្នុង​កម្មវិធី​តាម​ទូរស័ព្ទ “Vietjet Air” ទំព័រ​ហ្វេ​ស​ប៊ុ​ក​https://www.facebook.com/VietjetCambodia/    (​គ្រាន់តែ​ចុច​លើ​ពាក្យ​ថា “​កក់​”) ។ ក្រៅពីនេះ      អតិថិជន​អាចធ្វើ​ការ​កក់​តាមរយៈ​លេខ​ទូរស័ព្ទ +៨៤១៩-០០១-៨៨៦ និង​ភ្នាក់ងារ ការិយាល័យ​លក់​សំបុត្រ​របស់​ក្រុមហ៊ុន Vietjet ។ ការទូទាត់​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​កាត Visa / MasterCard / AMEX / JCB / KCP / UnionPay
​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង ហាណូយ - កោះ​បាលី នឹង​បើក​ជើងហោះហើរ​ត្រឡប់មកវិញ​រៀងរាល់ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ។ ជើងហោះហើរ​ត្រឡប់​មកពី​កោះ​បាលី​វិញ នៅ​ម៉ោង ១៧: ៣០ និង​ចុះចត​នៅ​ទីក្រុង​ហាណូយ នៅ​ម៉ោង ២១:៥៥ (​សម្រាប់​ម៉ោង​ហោះហើរ​ទាំងអស់​ក្នុងស្រុក​) ។​
 
Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ និង​តែមួយគត់​ដែល​ប្រតិបត្តិការ​ជើងហោះហើរ​ផ្ទា​ល់ពី​ទីក្រុង ហាណូយ​ទៅកាន់​កោះ​បាលី​។ នេះ​ជា​ផ្លូវ​ហោះហើរ​ទី ២ របស់​ក្រុមហ៊ុន Vietjet ទៅកាន់​កោះ​បាលី  បន្ទាប់ពី​ផ្លូវ​ហោះហើរ ហូជីមិញ​-​បាលី ដែល​បានធ្វើ​ប្រតិបត្តិការ​ចាប់ពី ខែឧសភា ឆ្នាំ ២០១៩ ។  អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​នឹង​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​យ៉ាង​ងាយស្រួល​តាមរយៈ​ទីក្រុង​ហាណូយ      នឹង​បន្ត​ជើងហោះហើរ​ឆ្ពោះទៅ​កោះ​បាលី ដែលមាន​កេរ្តិ៍​ឈ្មោះថា​ជា “​កោះ​ព្រះ​” ។​
 
​ផ្លូវ​ហោះហើរ ដា​ឡា​ឡា - សេ​អ៊ូ​ល (​អ៊ី​ន​ឈុន​) នឹងធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​វិលត្រឡប់​មក​វិញ​ចំនួន ៤ លើក ក្នុង​មួយ​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ ២០២០ ។  ផ្លូវ​ហោះហើរ កាន់​ថូ (Cần Thơ) - តៃប៉ិ នឹងធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​ត្រឡប់មកវិញ​ចំនួន ៤ លើក ក្នុង​មួយ​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១០ ខែមករា​ឆ្នាំ ២០២០ ។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្រុមហ៊ុន​Vietjet តែងតែ​ស្វែងរក​ការបើកផ្លូវ​ហោះហើរ​ថ្មីៗ ដើម្បី​នាំមក​នូវ​ឱកាស​ហោះហើរ​ឲ្យ​កាន់តែច្រើន​ក្នុងតម្លៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ជាមួយនិង​ស្មារតី “​សុវត្ថិភាព សុភមង្គល តម្លៃ​សមរម្យ និង ពេលវេលា​កំណត់​” ជា​គុណ​តម្លៃ​របស់ ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន Vietjet បង្កើត​នូវ​បទពិសោធន៍​ហោះហើរ​អស្ចារ្យ​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​អ្នកដំណើ លើ​យន្ដហោះ​ថ្មី​ដែលមាន​កៅអីអង្គុយ​មាន​ផាសុខភាព អាច​ជ្រើសរើស​អាហារ ក្តៅ   ឆ្ងាញ់ៗ​ចំនួន ៩ មុខ​ដែល​បម្រើ​ដោយ បុគ្គលិក​លើ​យន្តហោះ​ដ៏​ស្រស់ស្អាត និង​រួសរាយ​រាក់ទាក់​ហើយក៏​មាន​ផ្តល់ជូន​ផងដែរ​នូវ​សេវាកម្ម  បន្ថែម​ទំនើបៗ ជាច្រើន​ទៀត​នៅលើ​កម្មវិធី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។​
 
- មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃឈ្នួល​
- មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.vietjetair.com 
 

© រក្សាសិទ្ធិដោយ thmeythmey.com