កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស ម៉េ​ត ម៉ា​រី​យ៉ាន បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន​
07, Dec 2019 , 2:59 pm        
រូបភាព
ដោយ: រួបរួម
​កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស ម៉េ​ត ម៉ា​រី​យ៉ាន នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែធ្នូ នេះ ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន​នារី​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ម៉ា​រី​យ៉ាន បាន​បើកឆាក​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន  Manalac Noelle Conchita Coranzon ៤-០ ប៉ុន្តែ​បន្ទាប់មក បាន​យកឈ្នះ​កីឡាការិនី​ឡាវ Champamanivong Phonesamai ៤-០ ដូចគ្នា នា​ការប្រកួត​បន្ទាប់​។

 
 
​ម៉ា​រី​យ៉ាន និង​កីឡាការិនី​ថៃ Srirungreang Dares បាន​មេដាយ​សំរឹទ្ធ​ស្ទួន ខណៈ​កីឡាការិនី​ហ្វីលីពីន Manalac Noelle Conchita Corazon បាន​មេដាយមាស និង​កីឡាការិនី​ឥណ្ឌូណេស៊ី Kawengian Anadelyda បាន​មេដាយប្រាក់​។​
 
​បើតាម​តារាង​ផ្លូវការ កម្ពុជា​ទទួលបាន​មេដាយ​សរុប​២៤​ហើយ ដែល​ក្នុងនោះ មាន មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​១៨​។ កម្ពុជា​ក៏មាន​សំរឹទ្ធ​២​ទៀតផង​ដែរ ពី​កីឡា​ប្រដាល់សកល ប៉ុន្តែ​មិនទាន់​ត្រូវបាន​រាប់បញ្ចូល​ក្នុង​តារាង​ឡើយ ដោយ​រង់ចាំ​ការបំពាក់​មេដាយ​ផ្លូវការ​៕
 
 

Tag:
 ស៊ី​ហ្គេម​
  SEAGames
  សូ​ហ្វ​តិ​ន្នី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com