ជាតិ
«ពិធីសែនព្រេន» ជាតម្រូវការចាំបាច់ដែលមិនអាចអាក់ខានបាន របស់ជនជាតិដើមភាគតិច
× ភ្នំពេញ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅកម្ពុជា តែងតែប្រារព្ធពិធីសែនព្រេនសុំម្ចាស់ទឹក ម្ចាស់ដី និងព្រៃប្រឹក្សា ដើម្បីសុំសេចក្តីសុខ មុននឹងពួកគេរៀបចំប្រាព្វពិធីអ្វីមួយ។ បើតាមអ្នកស្រី ខាត ស្រស់ ជាជនជាតិដើមភាគតិច«គួយ» ពិធីសែនព្រេននេះ គឺធ្វើឡើងគ្រប់ជនជាតិដើមភាគតិច មិនសំដៅលើក្រុម ឬអម្បូរជនជាតិភាគតិចណាមួយឡើយ។
ស្ថិតនៅក្នុងកម្មវិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកំសាន្តលីឡា នៅរាជធានីភ្នំពេញ កាលពីចុងខែតុលា ឆ្នាំ២០១៩កន្លងទៅ អ្នកស្រី ខាត ស្រស់ បានមកស្រោយពីអត្ថបទន័យពីពិធីសែនព្រេនតាមបែបជនជាតិដើមភាគតិច ថា ជាតម្រូវការចាំបាច់របស់ជនជាតិដើមភាគតិច មិនថាទីកន្លែងណាទេ សូម្បីតែប្រកបអាជីវកម្ម(រកស៊ី) ដើរចូលព្រៃ ក៏មានការសែនព្រេន និងបន់ស្រន់ ដើម្បីសុំសេចក្តីសុខ និងជូនដល់កូនចៅតគ្នាៗទៅថ្ងៃមុខ៕
Tag:
ប្រពៃណី
ជនជាតិដើមភាគតិច
សែនព្រេន
© រក្សាសិទ្ធិដោយ thmeythmey.com