ជាតិ
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស រូបភាពពី Royal du Cambodge
× ភ្នំពេញ៖ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងជា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបាន យាងសោយព្រះពិរាល័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ត្រូវបំពេញតួនាទីជាក្រុមប្រឹក្សាធម្មនុញ្ញរហូតដល់ឆ្នាំ២០២២ ដោយមានលោក អ៊ឹម ឈុនលឹម ជាប្រធាន។ សមាជិកផ្សេងទៀតរួមមាន លោក អ៊ុត ឈន សម្តេច នរោត្តម ច័ក្រពង្ស់ លោក អ៊ឹម សួស្តី លោក សំ ព្រហ្មនា លោក ហ៊ី សោភា លោកស្រី លី វួចឡេង និងលោក កែវ ពុទ្ធរស្មី៕
Tag:
ព្រះមហាក្សត្រ
ក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com