កីឡាជាតិ
ជាតិ
មនុស្សដ៏ច្រើនកុះករទៅមើលការផ្សាយបន្តផ្ទាល់ U22 កម្ពុជា-វៀតណាម នៅមុខវត្តបទុម
× ល្ងាចសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩ នេះ អ្នកគាំទ្របាល់ទាត់ទាំងចាស់ទាំងក្មេងជាច្រើនរយនាក់ បាននាំគ្នាទៅមើលការចាក់បញ្ចាំងស្លាយនៃការប្រកួតបាល់ទាត់រវាង U22 កម្ពុជា និងវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០។ ការប្រកួតប្រព្រឹត្តទៅកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈសាលារាជធានីភ្នំពេញ បានរៀបចំការចាក់បញ្ចាំងស្លាយនៅមុខវត្តបទុមវតី រីឯខេត្តមួយចំនួនបានរៀបចំនៅតាមទីប្រជុំជនរៀងៗដើម្បីឲ្យអ្នកគាំទ្រកម្ពុជាបានទស្សនាការប្រកួតរួមគ្នា។
ជម្រើស U22 កម្ពុជា ដែលគ្រូបង្វឹក Felix Dalmas បានជ្រើសរើសសម្រាប់ការប្រកួតនេះរួមមាន កែវ សុខសិលា (អ្នកចាំទី), កែន ច័ន្ទសុភ័ក្ត្រ, យ៉ើ សាហ្វី, អ៊ុក សុវណ្ណ, ឆេង ម៉េង, យ៉ើ មូស្លីម, អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, ស៊ិន កក្កដា, រ៉ឹង ប៊ុនហៀង, កែវ សុខផេង។
សូមទស្សនាទិដ្ឋភាពនៅមុខវត្តបទុមដូចខាងក្រោមដែលថតដោយ លោក ទូច សុវណ្ណឌី៖
© រក្សាសិទ្ធិដោយ thmeythmey.com