កីឡាជាតិ
ជាតិ
លោក Felix៖ ចាញ់​វៀតណាម​មិនមែនជា​អ្វីដែល​យើង​ចង់បាន ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​ស្មារតី​ក្រុម​របស់​កីឡាករ​
08, Dec 2019 , 12:15 pm        
រូបភាព
ទិដ្ឋភាពប្រកួតកាលពីថ្ងៃទី៧ ខែធ្នូ។ រូបថត FFC
ទិដ្ឋភាពប្រកួតកាលពីថ្ងៃទី៧ ខែធ្នូ។ រូបថត FFC
ដោយ:
​ភ្នំពេញ​៖ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ចាញ់​វៀតណាម​៤-0 កាលពី​ថ្ងៃទី​៧ ខែធ្នូ លោក Felix Dalmas គ្រូបង្វឹក​កម្ពុជា បាន​លើកឡើងថា ថ្វី​ដ្បិត​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន​នេះ​មិនមែនជា​អ្វីដែល​កម្ពុជា​ចង់បាន​ក៏ដោយ តែ​នេះ​ក៏​ចាត់ទុកថា ជា​អ្វីដែល​កីឡាករ​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​។



 
«​ទោះជា​លទ្ធផល​នេះ​មិនមែនជា​អ្វីដែល​យើង​ចង់បាន សម្រាប់​ខ្ញុំ​គឺ​ពេញ​ចិត្តនឹង​អ្វីដែល​យើង​បានបង្ហាញ ហ៊ាន​លេង ការតាំង​ចិត្ត និង​ស្មារតី​ជា​ក្រុម គឺ​ដូច​អ្វីដែល​ខ្ញុំ​ចង់បាន​ពី​កីឡាករ​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Felix Dalmas សញ្ជាតិ​អា​ហ្ស​ង់​ទីន​។ 
 
​ក្រុមយុវជន​អាយុ​ក្រោម​២២ កម្ពុជា​នៅមាន​ឱកាស​ដ​ណ្តើ​មេដាយ​សំរឹទ្ធិ​ជាមួយ​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​១០ ខែធ្នូ វេលា​ម៉ោង​៣​រសៀល ខាងមុខនេះ ដែល​នឹង​ប្រព្រឹត្ត​នៅ​កីឡដ្ឋាន Rizal Memorial ដដែល មុនពេល​វៀតណាម ត្រូវ​តទល់​ជាមួយ​ឥណ្ឌូណេស៊ី ដណ្តើម​មេដាយមាស នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​លោក Felix  សង្ឃឹមថា ការប្រកួត​នេះ​នឹង​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត​បន្ថែមទៀត​។ «​ខ្ញុំ​សង្ឃឹមថា​ក្នុងការ​ប្រកួត​បន្តទៀត​នេះ ពលរដ្ឋ​ខ្មែរ​នឹង​នៅតែ​ជួយ​លើកទឹកចិត្ត​កីឡាករ​យើង ហើយ​យើង​នៅតែមាន​ឆន្ទៈ ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​ត្រដែត​ខ្ពស់​តាមតែ​អាចធ្វើ​បាន​»៕ 

Tag:
 បាល់ទាត់​
 ​ស៊ី​ហ្គេម​
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com