ជាតិ
​ទិដ្ឋភាព​អ្នក​ដាំ​ត្រកួន កញ្ឆែត​នៅ​បឹង​ជើងឯក អំឡុងពេល​ធាតុអាកាស​ត្រជាក់​
08, Dec 2019 , 2:40 pm        
រូបភាព
​ភ្នំពេញ​៖ ត្រកួន​កញ្ឆែត​នៅ​បឹង​ជើងឯក ត្រូវបាន​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន​។ ជា​រៀងរាល់​ព្រឹក បន្ទាប់ពី​បេះ​ត្រកួន​កញ្ឆែត​រួច អ្នក​ដាំ​ត្រកួន​កញ្ឆែត​នៅ​បឹង​ជើងឯក​តែង​រៀបចំ​ត្រកួន​កញ្ឆែត​ដាក់​លើ​រ៉ឺម៉ក ដើម្បី​ដឹក​យកទៅលក់​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស​។ ជាមួយគ្នានេះ ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់ ក្រៅពី​កំពុង​រៀបចំ​ត្រកួន​កញ្ឆែត​ដាក់​លើ​រ៉ឺម៉ក​ដើម្បី​យកទៅលក់​ហើយ​នោះ អ្នក​ដាំ​ត្រកួន​កញ្ឆែត​ខ្លះ​ក៏​ឆ្លៀត​ឈរ​អាំងភ្លើង និង​ដុត​ខ្យង​ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់ និង​រងា​ផងដែរ​៕



​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម ដែល​ផ្តិត​ទិដ្ឋភាព​ដោយ​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey.com ដូចតទៅ​៖ 

























Tag:
 អាកាសធាតុ​
 ​ត្រជាក់​
 ​កសិករ​
 ​បឹង​ជើងឯក​
© រក្សាសិទ្ធិដោយ thmeythmey.com